អ្នកមានដាច់គេនៅអាស៊ី បន្តឡើងតំណែងដល់លេខ ២ ងារជាមហាសេដ្ឋីមានបំផុតក្នុងលោក

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ លោក Gautam Adani បានសំងំកើបលុយរាប់សិបពាន់លានដុល្លារ ហើយក្នុងរយៈពេលដ៏ខ្លី លោក​បាន​រំកិល​តំណែង​កាន់តែកៀកនឹង​មហាសេដ្ឋីមានបំផុត​លើ​លោក Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Forbes Real Time Billionaires បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ២៤ ​កញ្ញា ២០២២ មហាសេដ្ឋី​ឥណ្ឌា បាន​ក្លាយ​ជា​អ្នកមាន​បំផុត​លើ​លោក​ទី ២ បន្ទាប់ពី​ផ្ដួល​មហាសេដ្ឋីមាន​បំផុត​នៅ​អឺរ៉ុប Bernard Arnault។

ខាងក្រោម​នេះ គឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើលោក​ទាំង ១០ រូប​ គិតត្រឹមថ្ងៃទី ២៤ ​កញ្ញា ២០២២ យោងតាមទិន្នន័យពី Forbes៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៥៤,៦ ពាន់​លាន​ដុល្លារ

2. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៩,៨ ពាន់​លាន​ដុល្លារ

3. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៣,៤ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៧,២ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៥ ពាន់​លាន​ដុល្លារ

6. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៦ ពាន់​លាន​ដុល្លារ

7.  ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,៩ ពាន់​លាន​ដុល្លារ

8. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,៩ ពាន់​លាន​ដុល្លារ

9/Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥,៥ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨២,១ ពាន់​លាន​ដុល្លារ៕