ឥទ្ធិពលព្យុះទី១៦ នឹងធ្វើឱ្យខេត្តចំនួន៨ ប្រឈមនឹងទឹកជំនន់ ចាប់ពីថ្ងៃទី២៧ កញ្ញា

សង្គម​និង​សេដ្ឋកិច្ច

នៅព្រលប់​ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២​នេះ ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម ​​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ និង​បាន​បញ្ជាក់​ថា​​ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ Noru ដែល​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ​​នឹង​​​វិវត្ត​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​​ក្នុង​តំបន់​ ក្នុង​នោះ​កម្ពុជា​ក៏​អាច​រង​សម្ពាធ​ខ្លះៗ​ដែរ ជាពិសេស​គឺ​ខេត្ត​ចំនួន​៨ មាន​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ ​​​​នឹង​ប្រឈម​​អាច​មាន​​​ជំនន់​ទឹកភ្លៀង និង​ជំនន់​ដោយ​បរិមាណ​ទឹកហួស​កម្រិត (Overflow) ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូម​អាន​ខ្លឹមសារ​លិខិត​បន្ថែម​ដូច​ខាង​ក្រោម៖