លោក ឃ្លាំង ហួត៖ កុងសុីទទួលបញ្ចាំរបស់ចោរ, ទ្រព្យគ្មានឯកសារ,ការប្រាក់ខ្ពស់,មិនបង់ពន្ធជូនរដ្ឋ ត្រូវដាក់ទោស

សង្គម​និង​សេដ្ឋកិច្ច

អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឱ្យមានវិធានការដាក់ទោសតាមច្បាប់លើកុងសុីទទួលបញ្ចាំដែលទទួលបញ្ចាំរបស់ចោរ, ទ្រព្យគ្មានឯកសារ,យកការប្រាក់ខ្ពស់ខុសច្បាប់ និងទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទ ទី២៦ កញ្ញានេះ បានស្នើឱ្យប្រជាជនរាជធានីភ្នំពេញត្រូវចូលរួមសហការជាពលរដ្ឋល្អក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងសុីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀនទូទាំងរាជធានីភ្នំពេញ។

វិធានការអាជ្ញាធររាជធានីភ្នំពេញ ផ្តើម​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ បន្ទាប់ពីមានបទបញ្ជារពីនាយករដ្ឋមន្ត្រី ​សម្តេចតេជោ ហ៊ុន សែន៕