កន្លះខែពេញក្នុងខែតុលា Pidoma Resort បញ្ចុះតម្លៃ ២០% សម្រាប់បន្ទប់គ្រប់ប្រភេទ

កម្សាន្ត

បើកទំព័រខែតុលាភ្លាម រីសត Pidoma Resort បាន​ប្រកាស​ពី​ប្រូម៉ូសិន​ពិសេស​ភ្លាមៗ​តែម្ដង ពោល​គឺ​នឹង​ធ្វើការ​បញ្ចុះតម្លៃ ២០% រាល់​បន្ទប់​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី ០១ ដល់ទី ១៥ ខែតុលា ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រីសត​របស់​ឧកញ៉ា​ សួរ វីរៈ​​មាន​ប្រភេទ​បន្ទប់​សម្រាប់​ជ្រើសរើស​ជាច្រើន​ ដូចជា​បែប Solo បែប​គូសង្សារ គ្រួសារ ដំណើរកម្សាន្ត​ជា​ក្រុម ឬ​ជា​ប្រភេទ​ក្រុម​ការងារ​ច្រើន​នាក់​ក្ដី ហើយ​គ្រប់​ប្រភេទ​បន្ទប់​សុទ្ធតែ​ផ្ដល់​នូវ​ផាសុកភាព​ដូចៗគ្នា។

ទស្សនីយភាព​នៅក្នុង​រីសត​គឺ​កាន់តែ​ស្រស់ស្អាត ជាមួយ​នឹង​អាងហែលទឹក​មាន​ទេសភាព ៣៦០ដឺក្រេ និង​អាងហែងលទឹក Private ស្របពេល​ទីតាំងវិញ​គឺ​ល្អ​ផ្ដាច់​គេនៅ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​មាន​ចំងាយ​តែ ៥ នាទី​ពី​កណ្ដាលក្រុង ហើយផ្លូវ​វិញ​គឺ​ធំ​ទូលាយ។

លក្ខណៈពិសេស​មួយ​ទៀត​របស់ Pidoma Resort គឺ​រាល់​គ្រឿងទេស បន្លែត្រីសាច់​ទាំងអស់​សុទ្ធតែ​ជា​ផលិតផល​ផ្គត់ផ្គង់ក្នុងស្រុក​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយធានា​គ្មានជាតិគីមី និងមាន​សុវត្ថិភាព​ អនាម័យ​ល្អ។

លោកអ្នក​អាច​ខល​ធ្វើការ​ទំនាក់​ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម ឬ​អាច​ធ្វើការ​កក់​បន្ទប់​តាម​រយៈលេខ​ទូរស័ព្ទ 066 319 600 ឬ​តាម​តេឡេក្រាម 098 319 600៕