លោក តុង សៀកអាន៖ បើខ្ញុំមិនអាចជួសជុលបញ្ហាជម្រាបទឹកជូនបងប្អូនអតិថិជនបានទេ ខ្ញុំនឹងមិនលើកដៃយកលុយដាច់ខាត

អាជីវកម្ម

លោក តុង សៀកអាន រហ័សនាម( ស្តេចជម្រាបទឹក) ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់ខ្លួន លើការផ្តល់សេវាកម្ម ជួសជុលបញ្ហាតាមផ្ទះ ជាពិសេសបញ្ហាជម្រាបទឹក មានប្រសាសន៍សង្កត់ធ្ងន់ថា កត្ដាដែលក្រុមហ៊ុនលោក ទទួលការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជន ដោយសារតែលោកមានគោលការណ៍ដ៏ម៉ត់ចត់មួយ គឺថា បើមិនអាចផ្ដល់សេវាកម្មត្រូវចិត្តម្ចាស់ផ្ទះ គឺលោកនឹងមិនគិតប្រាក់ពីពួកគាត់ដាច់ខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើសហគ្រិនវ័យក្មេង ដឹកនាំអាជីវកម្មខាងផ្ដល់សេវាកម្មជួសជុលបញ្ហាតាមគេហដ្ឋាន និងបញ្ហាជម្រាបទឹកដ៏លេចធ្លោរូបនេះ មានប្រវត្តិយ៉ាងណា?


លោក តុង សៀកអាន គឺជាក្មេងកំព្រា យកការតស៊ូ និងភាពស្មោះត្រង់ ធ្វើជាដើមទន់រហូតក្ដាប់បានឱកាសក្លាយជា ស្ថាបនិក ក្រុមហ៊ុន បច្ចេកវិទ្យាទំនើបមួយ ឈ្មោះថា CH Home Services ដែលជាក្រុមហ៊ុនឯកទេសជួសជុលបញ្ហាជម្រាបទឹក តាមបង្គន់ និងតំបូលលិចជ្រាប ដោយប្រើបច្ចេកវីទ្យាទំនើបចុងក្រោយដូចបណ្ដាប្រទេសជឿនលឿនលើពិភពលោក។

ប្រវត្តិការងារ លោក មានបទពិសោធន៍ ធ្លាប់ជាអ្នកគ្រប់គ្រងពិនិត្យគុណភាពឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិក អស់រយៈពេលជាង 15ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងប្រចាំតំបន់អាសុីអាគ្នេយ៍។ ប្រវត្តិការងារលើជំនាញមួយនេះ ជាងមួយទស្សវត្សកន្លះនេះហើយ ដែលជាចំណុចខ្លាំង ដឹកនាំរូបលោក សៀកអាន ក្លាយជាអ្នកជំនាញដ៏បុិនប្រសព្វក្នុងការងារមួយនេះ។

បន្ថែមពីនេះ លោកក៏ទទួលបានសញ្ញាបត្រសិក្សា លើជំនាញជួសជុលជម្រាបទឹក ពីក្រុមហ៊ុនដែលមានប្រវត្តិក្នុងជំនាញនេះពីប្រទេសស្វីសផងដែរ។

បទពិសោធន៍ពេញខ្លួន ហើយទំនួលខុសត្រូវខ្ពស់ គួបផ្សំនឹងទឹកចិត្តដ៏សប្បុរសផងនោះ មានពេលខ្លះ យុវជនដែលមានប្រវត្តិជាកូនកំព្រាតាំងពីតូចរូបនេះ ថ្លែងថា ពេលខ្លះរូបលោក ជួយជួសជុលបញ្ហាជូនអតិថិជនដោយមិនយកប្រាក់ឈ្នួលក៏មានដែរ។

លោក សៀក តុងអាន ក៏បានចែករំលែកនូវទុនគំនិត ២សំខាន់ៗ

1- ត្រូវជឿលើខ្លួនឯងមួយទំហឹង
2- ត្រូវធ្វើការតិច បានផលច្រើន (យុត្តិសាស្រ្ត 20%/80%) កុំរវល់ច្រើន បានផលតិចវិញ។

សម្រាប់បងប្អូនមានបញ្ហាជម្រាបទឹក អាចទាក់ទងគាត់បាន៖ 010238566 / 012238556