យោធិន២រូប ដែលពលីជីវិតជួយសង្គ្រោះក្មេងប្រុសលង់ទឹក ទទួលបានការដំឡើងឋានន្តរស័ក្តិ «អនុសេនីយ៍ឯក»

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ​​អគ្គបញ្ជាការដ្ឋាន​នៃ​ក្រសួងការពារជាតិ ​​បាន​ចេញ​សេចក្តី​សម្រេច​​ដំឡើង​ឋានន្តរស័ក្តិ​ជូន​ដល់​ យោធិន២រូប ​ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​ចុះ​ជួយ​សង្គ្រោះ​ក្មេងប្រុស​លង់​ទឹក​​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ចំណុច​អាង​អង្រង ឃុំ​គោកមន ស្រុកបន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ​​បាន​សម្រេច​​ដំឡើង​ឋានន្តរស័ក្តិ​ជា​កិច្ច​បច្ឆាមរណៈ​ជូន​ដល់​សព​យោធិន​ទាំង​​២​រូប​ដូច​ខាង​ក្រោម៖

១. ពលបាលឯក ឈន ស៊ីដេត អត្តលេខ ២៣៤៦៩០ យោធិន វរសេនាតូច​លេខ​៤២២ កងពល​តូច​ថ្មើរ​ជើង​លេខ​៤២ យោធភូមិភាគ​ទី៤ ដំឡើងឋានន្តរស័ក្តិ​ទៅ​ជា​ថ្នាក់ «អនុសេនីយ៍ឯក» (ស័ក្តិ៣)។

២. ពលទោ វ៉ាន់ ថុល អត្តលេខ ២៣៤១៤២ យោធិន វរសេនាតូច​លេខ​៤២២ កងពល​តូច​ថ្មើរ​ជើង​លេខ​៤២ យោធភូមិភាគ​ទី៤ ដំឡើងឋានន្តរស័ក្តិ​ទៅ​ជា​ថ្នាក់ «អនុសេនីយ៍ឯក» (ស័ក្តិ៣)។

សូមរំលឹកថា កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរ​ជើង​លេខ៤២ ចំនួន ២នាក់ បានទៅបង់ត្រី នៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេងប្រុស ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេង​បានហើយ ជាអកុសល ទឹកបានហូរគួចខ្លាំង បណ្តាលឱ្យ​យោធិនទាំង២នាក់ លង់ស្លាប់ទាំង២នាក់តែម្តង៕