ឈិនឡុង លីលានជា លេចមុខក្នុងបញ្ជីតារាសម្ដែងអាស៊ីមានបំផុតក្នុងលោក

កម្សាន្ត អន្តរជាតិ

អាជីពជាតារាសម្ដែង គឺជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​លើ​ឆាក​អន្តរជាតិ ហើយបើសិន​ជា​ប្រិយមិត្ត​ជា​អ្នកគាំទ្រ​ខ្សែភាពយន្ត​បែប​វាយប្រហារ ក្បាច់គុន​ចិន ច្បាស់ជា​ស្គាល់​ពី​តារាសម្ដែង​ចិន​ដូចជា Jackie Chan (ឈិន ឡុង) និង​លោក Jet Li (លី លានជា) ជាមិនខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ថ្មីនេះ​សារព័ត៌មាន Therichest បាន​ចេញ​ផ្សាយ​ថា តារា​ក្បាច់គុន​ទាំង ២ រូប​ខាងលើ​បាន​លេច​វត្តមាន​ក្នុង​បញ្ជី​តារាសម្ដែង​អាស៊ី​មាន​បំផុត​ក្នុងលោក​ប្រចាំ​ឆ្នាំ ២០២២ ថែមទៀត​ផង។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​របស់​តារាសម្ដែងអាស៊ី​មាន​បំផុត​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០២២ ផ្អែកតាមទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Therichest៖

1/ Jackie Chan មានទ្រព្យសម្បត្តិ​ប្រមាណ ៤០០ លានដុល្លារ

2/ Jet Li មានទ្រព្យសម្បត្តិ​ប្រមាណ ២៥០ លានដុល្លារ

3/ Chow Yun-Fat មានទ្រព្យសម្បត្តិ​ប្រមាណ ២០០ លានដុល្លារ

4/ Jay Chou មានទ្រព្យសម្បត្តិ​ប្រមាណ ៩៥ លានដុល្លារ

5/ Huang Xiaoming មានទ្រព្យសម្បត្តិ​ប្រមាណ ៨០ លានដុល្លារ

6/ Andy Lau មានទ្រព្យសម្បត្តិ​ប្រមាណ ៧០ លានដុល្លារ

7/ Tony Jaa មានទ្រព្យសម្បត្តិ​ប្រមាណ ១០ លានដុល្លារ៕