តោះ​ទៅ​មើល​ទាំង​អស់​គ្នា លេចមុខកប៉ាល់កម្សាន្តតម្លៃ ២៥០ លានដុល្លារ នៅមាត់ទន្លេមុខវាំង

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

នៅរសៀលថ្ងៃអង្គារ ទី ១១ មិថុនា ឆ្នាំ ២០១៩ នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​កប៉ាល់​កម្សាន្ត​ដ៏​ធំ​មួយ​គ្រឿង ដែល​ចរ​មក​ដល់​ម្តុំ​មាត់ទន្លេ​ចតុមុខ ទល់​មុខ សណ្ឋាគារសុខា ក្នុង​រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កប៉ាល់​កម្សាន្ត​ដ៏​ធំ​មួយ​គ្រឿង​នោះ មាន​ឈ្មោះ​ថា AVIVA ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​អង់គ្លេស លោក Joe Lewis ដែល​បាន​ទិញ​កាល​ពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃ​រហូត​ដល់​ទៅ ២៥០ លាន​ដុល្លារ​ឯណោះ ។

AVIVA មាន​ប្រវែង​រហូត​ដល់​ទៅ ៩៨ ម៉ែត្រ ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​ក្រុមហ៊ុន Abeking & Rasmussen ។ នៅ​លើ​កប៉ាល់​កម្សាន្ត​នោះ​មាន​បន្ទប់​សម្រាប់​ទទួល​ភ្ញៀវ ៨ និង សម្រាប់​នាវិក ១២ សរុប ២០ បន្ទប់​ឯណោះ ។ ចំណែកឯ​ផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត​ផងដែរ ៕