Elon Musk ខ្ទាតមកពាក់កណ្ដាលតារាង CEO ល្អបំផុតលើលោកប្រចាំឆ្នាំ ២០២២

អន្តរជាតិ

មេធំ Tesla លោក Elon Musk គឺ​បាន​ជាប់​ឈ្មោះ​ជាមហាសេដ្ឋី​មាន​បំផុត​លើ​លោក​អស់រយៈពេល​ជាច្រើន​ខែ និង​ជា​បុគ្គល​តំបូង​បង្អស់​ដែល​ធ្លាប់​មាន​ទ្រព្យសម្បត្តិ​ច្រើនជាង ៣០០ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជា​មាន​ងារ​ជា​មហាសេដ្ឋី​មាន​ដាច់គេ​លើលោក​ក្ដី ប៉ុន្តែ​មហាសេដ្ឋី​អាមេរិក​រូប​នេះ​មិន​បាន​ជាប់​ឈ្មោះ​ជា​នាយក​ប្រតិបត្តិ (CEO) ល្អ​បំផុត​នោះ​ឡើយ ពោល​គឺ​លោក​នៅ​ពាក់កណ្ដាល​តារាង​នៃ​បញ្ជី​ CEO ល្អ​បំផុត​លើលោក​ទាំង ១០ រូប។

យោង​តាម​ការ​ចុះផ្សាយ​ពី CEOWORLD បាន​បង្ហាញ​ថា មេធំ Apple លោក Tim Cook គឺ​ជាប់​នៅ​ចំណុច​កំពូល​នៃ​បញ្ជី CEO ល្អ​បំផុត​លើលោក ខណៈ Elon Musk ស្ថិត​នៅលេខ ៥។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ CEO ល្អ​បំផុត​ទាំង ១០ រូប​ប្រចាំ​ឆ្នាំ ២០២២ ផ្អែក​តាម​ទិន្នន័យ​ពី CEOWORLD៖

១/ Tim Cook នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិក

២/ Satya Nadella នាយកប្រតិបត្តិ​ក្រុមហ៊ុន Microsoft នៅសហរដ្ឋអាមេរិក

៣/ Sundar Pichai នាយកប្រតិបត្តិ​ក្រុមហ៊ុន Alphabet នៅសហរដ្ឋអាមេរិក

៤/ Andy Jassy នាយកប្រតិបត្តិ​ក្រុមហ៊ុន Amazon នៅសហរដ្ឋអាមេរិក

៥/ Elon Musk នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិក

៦/ Mark Zuckerberg នាយកប្រតិបត្តិ​ក្រុមហ៊ុន Meta នៅសហរដ្ឋអាមេរិក

៧/ Warren Buffett នាយកប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway នៅសហរដ្ឋអាមេរិក

៨/ Dr. C.C. Wei នាយកប្រតិបត្តិ​ក្រុមហ៊ុន TSMC នៅកោះតៃវ៉ាន់

៩/ Jensen Huang នាយកប្រតិបត្តិ​ក្រុមហ៊ុន Nvidia នៅសហរដ្ឋអាមេរិក

១០/ Alfred F Kelly Jr នាយកប្រតិបត្តិ​ក្រុមហ៊ុន Visa Inc. នៅសហរដ្ឋអាមេរិក៕