ប្រាក់ចំណេញក្រុមហ៊ុន Samsung ធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលជិត ៣ ឆ្នាំចុងក្រោយ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics Co Ltd បានទម្លាយ​ឲ្យដឹង​ថា ប្រាក់ចំណេញ​សម្រាប់​ត្រីមាសទី ៣ ឆ្នាំនេះ មាន​ការ​ធ្លាក់ចុះ​រហូតដល់ ២៥% បើធៀបនឹងឆ្នាំទៅ ខណៈ​នេះ​គឺជា​លើក​តំបូងក្នុង​រយៈពេលជិត ៣ ឆ្នាំចុងក្រោយ​ដែល​ក្រុមហ៊ុន​យក្ស​រក​ប្រាក់ចំណេញ​បាន​តិច​ជាង​រាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹងថា មូលហេតុចំបង​ដែល Samsung ទទួល​បាន​ប្រាក់​ចំណេញ​តិចជាង​ឆ្នាំទៅ ដោយសារ​ការ​កើនឡើង​នៃ​វិបត្តិ​អតិផរណា​ជាសកល ចំពេល​ហានិភ័យ​នៃ​វិបត្តិសេដ្ឋកិច្ច​ក៏​កំពុង​មាន​ខ្ពស់​ថែមទៀត។

បើតាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ ២២ នាក់​នៅ Refinitiv SmartEstimate បានទម្លាយថា ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ និង​ទូរស័ព្ទ​ឆ្លាតវៃ​ធំ​បំផុត​លើ​លោក មាន​ការ​ធ្លាក់ចុះ​មក​នៅ​ត្រឹម ១១,៨ ទ្រីលានវ៉ុន ឬជាង ៨ ពាន់​លាន​ដុល្លារ​ចន្លោះពី​ខែកក្កដា ដល់កញ្ញា។

សូមជម្រាបដែរ​ថា ប្រាក់ចំណេញ​ខាងលើ​គឺ​ជា​ការ​ធ្លាក់ចុះ​លើកដំបូង​តាំងពី​ត្រីមាសទី ១ នៃ​ឆ្នាំ ២០២០ ហើយ​ក៏​ជា​ប្រាក់ចំណេញ​រកបាន​តិច​បំផុត​ប្រចាំ​ត្រីមាស​តាំងពី​ឆ្នាំទៅ​ផងដែរ៕

80 Shares