Micron ត្រៀមចាក់លុយរយពាន់លានដុល្លារ វិវត្តខ្លួនជាក្រុមហ៊ុនផលិតឈីបធំបំផុតលើលោក

អន្តរជាតិ

កាលពី​ថ្ងៃទី ០៤ តុលា កន្លងទៅ ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ Micron Technology បាន​ទម្លាយ​ថា ពួក​គេ​មាន​គម្រោង​ជះលុយ​វិនិយោគ​រហូត​ដល់ ១០០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាងក្នុង ដើម្បី​សាងសង់​រោងចក្រ​នៅ​ទីក្រុង​ញ៉ូវយ៉ក និងដើម្បីជំរុញការផលិតបន្ទះឈីបក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រោងការណ៍​មួយ​នេះ​នឹង​អាច​ជួយ​ឲ្យ Micron ក្លាយជា​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ធំបំផុត​លើលោក ហើយ​វា​ក៏​នឹង​រំពឹង​ថា​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​មនុស្ស​ប្រមាណ ៥០ ០០០ កន្លែង​នៅ​ញ៉ូវយ៉ក​ផងដែរ។

ជំហាន​ដំបូង​នៃ​ការ​វិនិយោគ​មួយ​នេះ​គឺ Micron នឹង​ចាយលុយ​ខ្ទង់ ២០ ពាន់លាន​ដុល្លារ​រហូត​ដល់​ឆ្នាំ ២០៣០ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ឈីប​ជាច្រើន​សាខា​ទូទាំងសហរដ្ឋអាមេរិក ខណៈ​ទំហំ​ចំណាយ​នេះ​តិចជាង​ពាក់កណ្ដាល​នៃ​ការ​ប្រកាសកាលពី​ខែសីហា​ ដែលគ្រានោះ​ក្រុមហ៊ុន​ធ្លាប់​បង្ហើបថា នឹងចាយ​ខ្ទង់ ៤០ ពាន់​លាន​ដុល្លារ។

សូមជម្រាប​ដែរថា មួយ​រយៈកាលចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ផលិត​ឈីប​អាមេរិក សម្រុក​ខ្លាំង​ផ្នែក​ពង្រីកវិសាលភាព​អាជីវកម្ម​របស់​ពួកគេ ក្រោយ​មាន​ការ​បើកដៃ​ពី​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន សម្រាប់​ការ​ប្រជែង​ជាមួយ​ចិន លើ​វិស័យ​បច្ចេកវិទ្យា៕

42 Shares