ជប៉ុន ផ្តល់ប្រាក់កម្ចីជិត ៩០០ លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ហ្គាស នៅក្នុងប្រទេស

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ១៣០ ពាន់លានយ៉េន ឬស្មើនឹង ៨៩៩ លានដុល្លារ ដល់ JERA ដែលជាក្រុមហ៊ុនផលិតថាមពលធំបំផុតរបស់ប្រទេស ដើម្បីជួយធានាបាននូវការផ្គត់ផ្គង់ហ្គាស (LNG) ចំពេលកំពុងមានកើនឡើងតម្លៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងធ្វើការពង្រីកប្រាក់កម្ចីបន្ថែមទៀត ជូនដល់ JERA ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Chubu Electric Power និង Tokyo Electric Power ក្នុងការបំពេញតាមតម្រូវការរបស់ប្រជាជននៅក្នុងប្រទេស ។

គួរឱ្យដឹងថា ប្រទេសជប៉ុន ចង់ចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ នៅមុនរដូវរងារ ឈានចូលមកដល់ ក្នុងពេលខាងមុខ ខណ:តម្រូវការកំដៅ ត្រូវបានរំពឹងថានឹងមានការកើនឡើងខ្លាំង ។

ជម្រាបឱ្យដឹងថា តម្លៃហ្គាស LNG នៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ ដោយសារតែទទួលបានការរំខាន ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ដែលបណ្តាលមកពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន ។ ហើយហ្គាស ដែលជប៉ុនទិញចូលភាគច្រើន គឺស្ថិតនៅក្រោមកិច្ចសន្យារយ:ពេលវែងជាមួយរុស្ស៊ី ស្របពេលមានប្រហែល ២០% បានមកពីទីផ្សារផ្សេងទៀត ៕