សម្តេច ហ៊ុន ​សែន ​ស្នើសិ​ល្បៈករ ធ្វើជា​សកម្មជនចូ​ល​រួម​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិតនៃ​ជំ​ងឺ​ឆ្លង COVID-19

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះកម្ពុជា មិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជំងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យ​សិល្បៈករ​ទាំងអស់ ក្លាយជាសកម្មជនចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការ​ទប់ស្កាត់នៃការរីករាយ​ដាលជំងឺឆ្លង COVID-19 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន លើកឡើងនាពេលនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងផ្តល់កិត្តិយសប្រគល់បណ្ណសរសើរដល់មន្ត្រី និងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីរសៀលថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២០។

ក្នុងឪកាសនោះ សម្តេច នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទប់​ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake News)ដែលបានផ្សព្វផ្សាយ​បំពុល​សង្គម​ពីការឆ្លងជំងឺនេះ។

សូមជម្រាបថា ការស្នើសុំទៅកាន់សិល្បៈករ សិល្បៈការរិនី ពីសំណាក់សម្តេច ហ៊ុន សែន ជាថ្មីម្តង​ទៀតនេះ ធ្វើឡើង​បន្ទាប់​ពីសង្កេតឃើញមួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ តាមរយៈ​បណ្តាញ​សង្គម ដែលបានផ្សព្វផ្សាយ​បំពុលសង្គមពីការឆ្លងជម្ងឺកូរ៉ូណា​កម្ពុជា កាន់តែច្រើន បើទោះជាមានការអះអាង​ពីក្រសួង​​សុខាភិបាលកម្ពុជា ថាគ្មានអ្នក​កើតជំងឺនេះ​នៅ​កម្ពុជា​ក៏ដោយ៕ អត្ថបទ៖ សិរីកា