ព្រះមហាក្សត្រ ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោក តាំង ម៉េងហុង

ជុំវិញ​ឧកញ៉ា

លោក តាំង ម៉េងហុង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១១៨៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរម្យងារឧកញ៉ានាគ្រានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបជូនថា ឧកញ៉ា តាំង ម៉េងហុង ជាកូនប្រសារឧកញ៉ា លឹម រស់ និងលោកជំទាវ ឧកញ៉ា សុទ្ធី មូនីកា អគ្គនាយក ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបមុិន ឯ.ក ហើយជាកូនប្រុសបង្កើតឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជ និងជាស្វាមី លោកស្រី លឹម នាងនាថ៕