ទើប​តែ​ជួយ​ឧបត្ថម្ភ​លោក បេន ១ខែ៨០ម៉ឺនរៀល ឥឡូវនេះ ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ប្រគេន ថវិកា​​​នឹង​ប្រេង​ជា​ច្រើន​ថែម​ទៀត ដល់​ព្រោះ​សង្ឃ​១​អង្គ ដែល​ជា​សកម្មជន​ព្រៃ​ឈើ​ជា​មួយ​បេន

សង្គម​និង​សេដ្ឋកិច្ច

គ្រប់​ពេល​​ដែល​បិតា​អភិរក្ស​ព្រៃឈើ​​លោក បេន មាន​បញ្ហា​ខ្វះខាត​ម្ដង​ៗ​ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់​នៅ​កុដិ​លេខ​២៤ នា​វត្ត​នាគវ័ន តែង​តែ​ចេញ​ព្រះ​ភ័ក្រ្ដ​ជួយ​ឧបត្ថម្ភ​ជានិច្ច​​​ព្រះអង្គ​​មិន​ដែល​ឱប​ដៃ​ឈរ​​មើល​ម្ដង​ណា​ឡើយ។ ថ្មី​ៗ​នេះ ព្រះ​អង្គ​ល្បី​ឈ្មោះ​ខាង​ទស្សន៍ទាយ​មើល​ជោគជតារាសី អង្គ​នេះ បាន​ប្រកាស​ ជួយ​ឧបត្ថម្ភ​១ខែ៨០ម៉ឺនរៀល​រយៈ​ពេល​១ឆ្នាំ​ពេញ ដល់​លោក​បេន តាម​រយៈ​លោក Tan Kimsour មិន​បាន​ប៉ុន្មាន​ថ្ងៃ​​ផង ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បាន​​ប្រកាស​បន្ថែម​​ទៀត​ថា ព្រះ​អង្គ​នឹង​​ប្រគេន​ប្រាក​៨០ម៉ឺន​រៀល និង ប្រេង ៣០កាន់ ជា​រៀង​រាល់​ខែ រហូត​១ឆ្នាំ​ពេញ ដល់​ព្រះអង្គ ប៊ុត សាលួត​ដែលជាអ្នកការពារព្រៃធម្មជាតិ​ក៏​ដូច​ជា​ការពារសត្វ​មានជីវិត​នៅតំបន់ -ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​​ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា៖”ថ្ងៃព្រហស្បតិ៍ ១២ ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ ៣ ឆ្នាំ២០២០ ប្អូនប្រុស Tan Kimsour បានមកទទួលអំណោយពីរខ្ញុំព្រះករុណាអាត្មារភាព ដែលបានប្រកាសចង់​ចូលរួមជួយ​ឧបត្ថម្ភជាថវិកាចំនួន ២ លាន ៣៦ មុឺន រៀល (590$) ។ ឯថវិកាប្រគេនលោកឳដែលអភិរក្សព្រៃ​ឈើតំបន៉ដែលលោកបេនរស៉នៅជា មួយ រួមមានប្រេងម៉ាស៊ូត30កានស្មើនឹងទឹកប្រាក់ចំនួន (720$) ហើយឧបត្ថម្ភបន្ថែម 80មុឺនរៀល (200$) ជារៀងរាល់ខែចំនួន១ឆ្នាំពេញតែម្តង សរុបថវិកាចំនួន (3710$ )ចាប់ពីខែ០៣នេះតទៅ ជូនដល់លោក បេន និង ក្រុមគ្រួសារ ព្រមទាំងលោកឪដែលជាអ្នក​ស្រលាញ់និងថែរក្សាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង។

ចំពោះ​ថវិកា​​ដែល ព្រះ​ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត យក​ទៅ​ធ្វើ​សប្បុរសធម៌​ដល់​ញាតិ​ញោម​ដែល​ក្រី​​ក្រ​ចាស់​ជរា ក្មេង​កំព្រា គ្មាន​ទីពឹង ដូច​ជា ​ជួយ​ដល់​​លោក​បេន ខាង​លើ ព្រះ​អង្គ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​បាន​មក​ពី​​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​​ប្រគេន​ដល់​ព្រះអង្គ តាម​រយៈ​ការ​ទសទាយ​ស្រោច​ទឹក​ រំដោះ​គ្រោះ​លើក​រាសី​ជាដើម៕