​ខេម គោរពតាម​ពាក្យ​សន្យា​ចូល​រួម​ផ្សព្វផ្សាយ ​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ដោយ​មិន​គិត​ថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

ដូច​ទស្សនិកជន​​បាន​ជ្រាប់​ច្បាស់​ហើយ​កន្លង​ទៅ តារា​ចម្រៀង​លោក ខេម បាន​ប្រកាស​ថា ខ្លួន​នឹង​ចូល​រួម​ផ្សព្វផ្សាយ​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ដោយ​មិន​គិត​ប្រាក់​ឡើយ ដើម្បី​ឲ្យ​​ផលិត​ផល​​ធម្មជាតិ​ដែល​ដាំ​ដោយ​​កសិករ​ខ្មែរ​មាន​ទីផ្សារ។ ជាក់​ស្ដែង ថ្មី​ៗ​នេះ តារា​ចម្រៀង​រូប​នេះ បាន​​​ធ្វើ​ម​ពាក្យ​​សន្យា​របស់​ខ្លួន​ពិត​មែន ដោយ​លោក​បាន​ចុះ​​ជួប​ពលរដ្ឋ​ផ្ទាល់ ដើម្បី​ស្វែង​យល់​ក៏​ដូច​ជា លើក​ទឹក​ចិត្ត កសិករ​ខ្មែរ​យើង ក្នុង​ផលិត​បន្លែ​ផ្លែ​ឈើ​ក៏​ដូច​ជា​ត្រី​សាច់​ដែល មិន​មាន​ប្រើ​ជាតិ​គីមី​នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំង​ដែល​​ម្ចាស់​បទ”​ស្រលាញ់​ស្រី១ម៉ែត្រ៧៣” រូប​នេះ​ចុះ​ទៅ​នោះ គឺ​ស្ថិត​នៅ ដឹក​ដី​ខេត្ត កំពង់​ឆ្នាំង ដែល​ជា​ស្រុក​កំណើត របស់​​លោក​តែ​​ម្ដង។ ខេម​បាន ​សិក្សា​​ស្វែង​យល់​ក៏​ដូច​ជា លើក​ទឹក​ចិត្ត កសិករ​ដែល​លោក​បាន​ចុះ​ទៅ​ជួប​​នោះ ហើយ​ប្រជាពលរដ្ឋ​ពិសេស​កសិករ​ខ្មែរ បាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ជួយ លោក ខេម។

លោក ខេម បាន​និយាយ​ថា សូម​បង​ប្អូន ​ប្រជាកសិករ​​ព្រួយបារម្ភ​លើ​ទីផ្សារ បន្លែ​ផ្លែ​ឈើ​ដែល​ដាំ​ដោយ​ធម្មជាតិ​តទៅ​ទៀត ព្រោះ​មាន ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​​ចាំ ទទួល​ទិញ​​ហើយ នឹង​សូម​ដាំ​ដុះ​តាម​លក្ខណៈ​ស្តង់ដារ បច្ចេកទេស។

ការ​ចុះ​ទៅ​ជួប​ប្រជាកសិករ​នោះ ខេម​និយាយ​​ថា ខ្លួន​ចូល​រួម​នោះ​ជា​ការ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​ប្រាក់​ឡើយ ដើម្បី​រួម​ចំណែក​ដល់​ទីផ្សារ កសិករ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ បាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ធ្វើ​សកម្មភាព​ជួយ​ដល់ កសិករ​ខ្មែរ​ ពិសេស​​ជួយ ដល់​អ្នក​ខេត្ត​ខ្លួន​បែប​នេះ។

មិន​មែន​មាន​តែ ខេម ម្នាក់​ប៉ុណ្ណោះ​ទេ តាម​ការ​ប្រកាស​ជា​សាធារណៈ​កន្លង​ទៅ​ គេ​ឃើញ​មាន​ តារា​ចម្រៀង​ល្បី​ជា​ច្រើន​ទៀត​ដែល នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា របស់​ឧកញ៉ា វ័យ​ក្មេង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នេះ ក្នុង​នោះ​មាន​ដូច​ជា តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជា​ដើម។

តាម​ប្រភព​ច្បាស់​ការ​មួយ​ទៀង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ លោក ព្រាប សុវត្ថិ ក៏​អាច​នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា ដោយ​ឥតគិតថ្លៃ​ថ្លៃ​ផង​ដែរ។

តាម​ផែន​ការ​​ផ្សារ​ដែល​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ​នេះ ដែល​មហាជន​គាំទ្រ​ពាសពេញ​ប្រទេស​នេះ គ្រោង​ដាក់​ដំណើរ​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០ ២០​នេះ​​ហើយ ដែល​តាំង​​ផ្សារ​គឺ​កណ្ដាល​នៅ Olympia តែ​ម្ដង។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ​តាម​លេខ​ 011​ 444​ 444​ ឬ​ 0000 សម្រាប់​ប្រព័ន្ធCellcard​ដោយឥតគិតថ្លៃ ឬតាម​​វេបសាយអន​ឡាញ ឬ​បញ្ជា​ទិញ​តាម​ទូរស័ព្ទ​ដៃ កម្មង់​តាម ទំនិញ​ដែល​​លោក​អ្នក​ត្រូវ​ការ ត្រឹម​តែ​២០នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង៕

https://www.facebook.com/LengnavatraMarket/videos/2485545751683884/?t=0