បទ«នឹកម៉ែ» រៀប​រាប់​អារម្មណ៍​ពិត ពលករ​ខ្មែរ​នៅ​កូរ៉េម្នាក់ ស្តាប់​ហើយ​អាច​ស្រក់ទឹកភ្នែក (មានវីដេអូ)

កម្សាន្ត

ក្រោយពីចេញចម្រៀងមួយបទ ចំណងជើងថា «នឹកម៉ែ» របស់តារាចម្រៀង យ៉ែម សំអូន បានធ្វើអោយអ្នកស្តាប់កំសត់ស្រក់ទឹកភ្នែក និងអន្លង់អន្លោច តាមអត្ថន័យ នៃបទចម្រៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តារាចម្រៀងសំនៀងផ្អែមលោកយ៉ែម សំអូន បានឲ្យដឹងថារាល់ បទចម្រៀង ដែល លោកច្រៀង គឺភាគច្រើនស្ដែងពីជីវិតពិត នៃសង្គមសព្វថ្ងៃតែម្ដង។ ដូចជាបទ ”នឹកម៉ែ” នេះផងដែរ វាចេញពីអារម្មណ៍ពិត កើតឡើងពេលដែលលោក កំពុងអង្គុយសរសេរបទ ចម្រៀងមួយនេះ ធ្វើឲ្យលោកមានអារម្មណ៍នឹកអ្នកម្ដាយ ដែលបានឃ្លាតឆ្ងាយពីលោក ជាច្រើនឆ្នាំមកហើយ។

តាមរយៈ បទ ”នឹកម៉ែ” បានចេញជា Full Audio ហើយ ចំណែកការចេញថត MV វិញ លោកគ្រោងនឹងធ្វើឆាប់ៗនាពេលខាងមុខនេះ។ សូមបញ្ជាក់ថា បទ «នឹកម៉ែ»មានតារាសម្ដែងល្បីៗថតក្នុង MV នេះ ដូចជា អ្នកនាងស្វែង សុជាតា, សម ម៉ាណា , សុខ សុជាតា, អ៊ឹង និមល និងលោកឧត្តម ជាដើម៕
តោះចង់ដឹងពិរោះអន្លង់អន្លោចប៉ុណ្ណា ស្តាប់កំសាន្តទាំងអស់គ្នា !

126 Shares