បុរី វិមានសំណាង មានការថែមកាដូជាច្រើន ក្នុងឱកាសពិធីបុណ្យអុំទូក ខាងមុខនេះ

ជុំវិញ​ឧកញ៉ា

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរ​ខាងមុននេះ បុរី វិមានសំណាង នឹងមានការថែមជូនកាដូជាច្រើនដូចជា ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែន​ទឹក ១៥០០លីត្រ ប្រព័ន្ធការពារសត្វកណ្តៀរ និងទទួលបានឆ្នោតចាប់រង្វាន់យក​រថយន្ត Lexus Lx600 ចំនួនមួយគ្រឿងទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីពិសេស​នេះ ​​ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ​ប្រិយមិត្ត​ អាច​ទៅ​​ការិយាល័យ​របស់​គម្រោង បុរី វិមានសំណាង ​ផ្ទាល់ ដែល​មានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្រាប់​ព័ត៌មាន​លម្អិត សូមទំនាក់ទំនង តាម​រយៈ​លេខ​ទូរស័ព្ទ៖ 095 96 2000 | 070 96 2000 | 078 96 2000 | 061 96 2000 | 086 96 2000 ឬ​​តាម Google Map

សូមបញ្ជាក់​​ថា បុរី វិមានសំណាង របស់​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​និងជំទាវឧកញ៉ា គង់ សំណាង ​​​ស្ថិតនៅ​ខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីន​បែប​ក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាង​ការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើ​ច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ៕