ពេទ្យខ្មែរម្នាក់នៅវៀតណាមត្រូវដាក់ដោយឡែក បន្ទាប់ពីព្យាបាល​អ្នកផ្ទុក COVID-19

សង្គម​និង​សេដ្ឋកិច្ច

យោងតាមការបង្ហោះនៅលើផេកហ្វេសបុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាន​ឲ្យដឹងថា មាន​ការ​ផ្សព្វផ្សាយ​តាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់បានដាក់ឲ្យនៅដោយឡែកនៅ មន្ទីរពេទ្យ​មួយ​នៅទីក្រុងហាណូយ​ តាមពត៌មានដែលទទួលបានគឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “ បកប្រែខ្មែរ​មាន​ន័យ​ថា គាត់ជាវេជ្ជបណ្ឌិតខ្មែរ បម្រើ​ការងារនៅវៀតណាម​ (ហាណូយ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ការ​ដាក់គ្រូពេទ្យខ្មែរម្នាក់ឲ្យនៅដោយឡែកនេះ ដោយ​សារ​គ្រូពេទ្យ​ដែល​មានឯកទេសខាង​ជំងឺ​ ត្រចៀក​ ច្រមុះ​ បំពង់ក​ ​បាន​ព្យាបាល​អ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19 គាត់​តម្រូវ​ឲ្យ​ដាក់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យទីក្រុងហាណូយ៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង