ថ្លែងពីភ្នំពេញ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ស្នើអាស៊ានប្រាប់រុស្សុីឱ្យបញ្ឈប់ការរារាំងនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ស្ថិតនៅក្នុងសណ្ឋាគារ សុខាភ្នំពេញ របស់អ្នកឧកញ៉ា ពុង ឃាវសែ ជាទីកន្លែងកិច្ចប្រជុំ លោក ឌីមេត្រូ គូលេបា បានធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃកាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ដើម្បីបញ្ជាក់ពីជំហររបស់អ៊ុយក្រែនជាមួយរុស្សុីក្នុងការបញ្ឈប់សង្គ្រាម និងវិស័យពាណិជ្ជកម្ម ក្រោយផ្ទុះសង្រ្គាមចាប់ពីខែកុម្ភៈ ឆ្នាំ២០២២មកម្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមេត្រូ គូលេបា បានអំពាវនាវដល់បណ្ដាប្រទេសអាស៊ាន ចាត់រាល់វិធានការ ចំពោះរុស្ស៊ីឱ្យបញ្ឈប់រាល់សកម្មភាពយោធា និងការរារាំងចំពោះការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ដើម្បីបង្ការកុំឱ្យមានការប្រឈមនឹងគ្រោះអត់ឃ្លាន។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោក មានគ្រាប់ធញ្ញជាតិតម្លៃប្រហែល ១០ ពាន់លានដុល្លារ សម្រាប់នាំចេញ បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងជាមួយប្រទេសរុស្ស៊ី ដើម្បីសម្រាលដល់វិបត្តិស្បៀងអាហារពិភពលោក ។

សូមជម្រាបថា រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ កាលពីថ្ងៃសុក្រ ដើម្បីបើកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ខណ:វាហាក់ដូចជាបានបង្កើនក្តីសង្ឃឹមថាវិបត្តិស្បៀងអាហារអន្តរជាតិ អាចនឹងត្រូវបានបន្ធូរបន្ថយ ចាប់តាំងពីមានជម្លោះរវាងប្រទេសទាំង ២ មក ។

លោក Zelenskyy បាននិយាយថា ៖ ” មានប្រហែល ២០ លានតោន នៃការប្រមូលផលគ្រាប់ធញ្ញជាតិ កាលពីឆ្នាំមុន ដែលនឹងអាចធ្វើការនាំចេញបាន។ ហើយវាក៏នឹងផ្តល់ឱកាសឱ្យមានការលក់សម្រាប់គ្រាប់ធញ្ញជាតិ ដែលបានប្រមូលផល នៅឆ្នាំនេះផងដែរ ។ សរុបមក នៅពេលនេះ យើងមានគ្រាប់ធញ្ញជាតិ ដែលមានតម្លៃប្រហែល ១០ លានដុល្លារ ” ៕