តំណែងអ្នកមានដាច់គេរបស់ Elon Musk អាចរង្គោះរង្គើរ ក្រោយមហាសេដ្ឋីអឺរ៉ុបខិតកាន់តែកៀក

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk បាន​បន្តធ្លាក់ចុះឥតឈប់ឈរ ហើយបើធៀបនឹងឆ្នាំទៅវិញ គឺ​ធ្លាក់ចុះ​​ប្រមាណ​ជាង ១/៣ នៃទ្រព្យសម្បត្តិដែលធ្លាប់មានជាង ៣០០ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី Forbes បាន​បង្ហាញថា បច្ចុប្បន្ន Elon Musk មានទ្រព្យសម្បត្តិ​ប្រហែល ១៨៩,៤ ពាន់​លាន​ដុល្លារ ស្របពេលមហាសេដ្ឋីមានបំផុត​នៅអឺរ៉ុប Bernard Arnault មាន​ប្រមាណ ១៧៤,៧ ពាន់​លាន​ដុល្លា គិតត្រឹម​ថ្ងៃទី ១៩ ​វិច្ឆិកា ២០២២។

ដូច្នេះ គំលាតទ្រព្យសម្បត្តិ​របស់​​អ្នក​ទាំង ២ គឺ​ខុសត្រូវគ្នា​មិនដល់ ១៥ ពាន់​លាន​ដុល្លារ​ផង ខណៈ​មហាសេដ្ឋី​បារាំង​កំពុង​សំងំកើបលុយ ចំពេល​មហាសេដ្ឋី​អាមេរិក​វិញ​បន្ត​ខាតបង់​ជារឿយៗ ពោល​កាលពី​ដើមខែនេះ គម្លាត​ទ្រព្យសម្បត្តិ​រវាង​អ្នក​ទាំង ២ គឺ​មាន​ដល់​ទៅ​ជាង ៥០ ពាន់​លាន​ដុល្លារ​ឯណោះ។

ខាងក្រោម​នេះ គឺ​ជា​បញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើលោក​ទាំង​ ១០​ រូប ផ្នែកតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Forbes គិតត្រឹមថ្ងៃទី ១៩ ​វិច្ឆិកា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៩,៤ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៤,៧ ពាន់​លាន​ដុល្លារ

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤០,៨ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៧,៥ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,២ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,៤ ពាន់​លាន​ដុល្លារ

7.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៨ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៦ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧ ពាន់​លាន​ដុល្លារ

១០.Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤,៥ ពាន់​លាន​ដុល្លារ៕