តារារ៉េបល្បីឈ្មោះ Kanye West ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក

អន្តរជាតិ

ការជ្រើសរើសប្រធានាធិបតីអាមេរិកសម្រាប់​អាណត្តិថ្មី នឹងធ្វើឡើងនៅឆ្នាំ ២០២៤ ហើយថ្មីៗនេះ​អ្នកនយោបាយ​ក៏​ចាប់ផ្ដើម​ទម្លាយ​ពី​ផែនការ​ឈរឈ្មោះ​ជាបណ្ដើរៗ​ហើយ​ដែរ ដូចជា​អតីតប្រធានាធិបតី ដូណាល់ ត្រាំ​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មិនមែន​មានតែ​អ្នកនយោបាយឡើយ សូម្បី​តែ​តារារ៉េប Kanye West ក៏​បាន​ប្រកាស​ដែរថា សម្រាប់​តំណែង​កំពូល​នៃ​សហរដ្ឋអាមេរិក​នាឆ្នាំ ២០២៤ លោក​ក៏​នឹង​ចូល​ឈរឈ្មោះ​ជាបេក្ខភាព​ប្រធានាធិបតី​មួយ​រូប​ផងដែរ។ នេះ​បើតាម​ការ​ចុះផ្សាយពី Nypost។

ប្រភពដដែល​បន្ថែមថា បច្ចុប្បន្ន​តារារ៉េប​រូបនេះ និង​អ្នកអត្ថាធិប្បាយ Milo Yiannopoulos កំពុង​រៀបចំ​ធ្វើការ​ឃោសនា​រក​សន្លឹកឆ្នោត​ សម្រាប់​អតីតមហាសេដ្ឋីអាមេរិក​ខាងលើ។

គួររំលឹកដែរថា Kanye West បានរបូតតំណែងជាមហាសេដ្ឋី បន្ទាប់​ពី​ក្រុមហ៊ុន Adidas ប្រកាស​ផ្ដាច់កុងត្រា​ខ្នាតយក្ស បណ្ដាល​ឲ្យ​តារារ៉េប​រូបនេះ​ខាតបង់​ប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ ពោល​ធ្លាប់​មាន​លុយ​ប្រហែល ១,៥ ពាន់​លាន​ដុល្លារ តែបច្ចុប្បន្ន​នៅ​សល់​តែ ៤០០ លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​អះអាង​ពី Forbes៕