សម្ដេចតេជោ ផ្តល់បទពិសោធន៍៣ចំនុច ដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដើម្បីកសាងសន្ដិភាពក្នុងតំបន់

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្ត​សៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បាន​ចែក​រំលែក​នូវ​​បទ​ពិសោធន៍​សំខាន់ចំនួន៣ចំនុច ដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដើម្បី​កសាង​សន្ដិភាព​ក្នុងតំបន់​ឱ្យ​ល្អ​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា ក្នុង​នាមកម្ពុជាជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាង ៣ទស្សវត្សរ៍ សម្ដេច​យល់ថា​បទពិសោធន៍​ទាំង​នេះ​នឹង​អាចចែករំលែកដល់ប្រទេសដទៃទៀតក្នុងការធ្វើឱ្យមានសន្ដិភាព កសាងសន្ដិភាព រក្សាសន្តិភាព និង​កសាង​ប្រទេសជាតិនៅក្រោយសង្គ្រាម។

សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖«ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជា​ពិសេស​ក្រោមគោលនយោបាយ ឈ្នះឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ ។ ទីមួយ, យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។ ទីពីរ, យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ ។ ទីបី, យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព»

គួរបញ្ជាក់ដែរថា ក្រៅពីបានផ្តល់គំនិតថ្មីៗសំខាន់ទាំង៥ចំណុចខាងលើនេះហើយនោះ សម្តេចតេជោ ក៏​បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនង និងកិច្ចពិភាក្សាគា្នដោយបើកចំហ, ស្មោះត្រង់ និង​ប្រកប​ដោយ​បរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹងនាពេលបច្ចុប្បន្ន និងអនាគតអាស៊ានផងដែរ៕