ឧកញ៉ា សំ សុខនឿន នាំយករថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ជូនបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន Kw Sam SN Realty Co., Ltd  នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំ សប្បុរសជនខ្មែរ និងសប្បុរសជនជប៉ុន នាំយករថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ជូន បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មដោយផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបសំណេះសំណាល នាឱកាសប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន ០៥គ្រឿង ដែលជាអំណោយពីសប្បុរសជនកម្ពុជា និងជប៉ុន  នោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស និងការចែករំលែកដ៏មានសារៈសំខាន់នេះ ដើម្បីជាការគាំទ្រមួយដល់កងទ័ព ក៏ដូចជាការបញ្ជាក់នូវភាពស្និទ្ធស្នាល រវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម មេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌នានាកន្លងមក ក៏ដូចជាពេលនេះ និងបានលើកទឹកចិត្តដល់សប្បុរសជនដែលជាវិនិយោគិនកម្ពុជា និងជប៉ុន ឱ្យបន្តនូវកាយវិការដ៏ប្រពៃនេះ ព្រមទាំងជូនពរក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពរីកចម្រើនលូតលាស់ជានិរន្តរ៍តរៀងទៅ។

គួរបញ្ជាក់ដែរថា ឧកញ៉ា សំ សុខនឿន ក្នុងនាមជាសហគ្រិនក្នុងវិស័យអចលនទ្រព្យមួយរូបនៅកម្ពុជាំ ជានិច្ចជាកាល លោកឧកញ៉ា តែងតែបរិច្ចាគធនធាន មិនថាជាសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ក៏ដូចជាដឹកនាំក្រុមការងារ សប្បុរសជន នាំយកអំណោយ និងជំនួយជាហូរហែផ្ដល់ជូនដល់ប្រជាពលរដ្ឋខ្វះខាតទូទាំងប្រទេស និងស្ថាប័នរដ្ឋ ដែលត្រូវការជំនួយឧបត្ថម្ភចាំបាច់ណាមួយ៕