លឺល្ហៀងៗថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត នឹងប្រទានរថយន្ត Rolls Royce ដល់កីឡាករជម្រើសជាតិម្នាក់មួយគ្រឿង

អន្តរជាតិ

​ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ដែលកំពុងធ្វើឡើងនៅ​ប្រទេសកាតា បានបង្ក​ភាព​ភ្ញាក់ផ្អើលមិនចេះចប់​ដល់​ទស្សនិកជន​ តួយ៉ាងដូចជា ជ័យជំនះ​ដែល​ក្រុម​អារ៉ាប៊ីសាអូឌីត បានយកឈ្មោះ​ក្រុម​អាហ្សង់ទីនជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹង​ជោគជ័យ ២-១ នៅក្នុងការប្រកួតកន្លងទៅ មានចចាមអារ៉ាម​ថា​ ​ព្រះអង្គម្ចាស់ Mohammed bin Salman នឹងប្រទានកាដូពិសេស​ដល់​កីឡាករជម្រើសជាតិ​គ្រប់ៗគ្នា។ នេះបើតាម​ការ​ចុះផ្សាយពី​សារព័ត៌មាន​ឥណ្ឌូណេស៊ី Postsen។

កាដូ​ដែល​នឹង​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​គឺ រថយន្ត​ប្រណីត Rolls Royce Phantom ដែលមានតម្លៃ​ប្រហែលពី ៤៦០ ០០០ ដល់ ៥៥០ ០០០ ដុល្លារ​ក្នុងមួយគ្រឿង។

ទន្ទឹមនឹងនោះ ក៏​មាន​ប្រភព​គួរ​ឲ្យទុកចិត្តផ្សេងទៀត​ដូចជា អ្នកជំនួញឥណ្ឌា Suhel Seth ក៏បានបង្ហោះព័ត៌មានខាងលើនៅតាមបណ្ដាញសង្គម Twitter ទៀតផង។

យ៉ាងណា គិតមកទល់នឹងពេលនេះ ​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត​នៅ​មិនទាន់ចេញ​បំភ្លឺ​ចចាមអារ៉ាម​មួយនេះ ច្បាស់លាស់នៅឡើយទេ៕