មកដឹងពីលក្ខណៈពិសេសរបស់ បុរី ខេអេស រ៉េស៊ីដេន របស់ឧកញ៉ា គីម ហ៊ាង

ជុំវិញ​ឧកញ៉ា

បុរី ខេអេស រ៉េស៊ីដេន (KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាលំនៅដ្ឋានបែបទំនើប ទាន់​សម័យ និងមានតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន អាជីវករ ពិសេសលោកអ្នក ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ខេត្តព្រៃវែង កៀនស្វាយ និងអ្នកកំពុងមានការងារ ឬធ្វើអាជីវកម្ម​នៅតំបន់ខាងកើតស្ពានច្បារអំពៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី ខេអេស រ៉េស៊ីដេន (KS Residence) លក្ខណៈពិសេសដូចជា៖ សំណង់រឹងមាំ ស្របតាមស្តង់ដា​វិស្វកម្ម, មិនជ្រាបទឹកពេលភ្លៀងម្តងៗ, បរិយាកាសល្អប្រកបដោយផាសុកភាព, ទីតាំងបុរីខ្ពស់មិនលិចទឹក, ទីធ្លាមុខ និងក្រោយផ្ទះសល់វែង និងធំទូលាយ, ហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងរដ្ឋ, នៅជិតទីប្រជុំជន ផ្សារ សាលារៀន ធនាគារ មន្ទីរពេទ្យ វត្តអារាម, ព័ទ្ធជុំវិញដោយតំបន់អភិវឌ្ឍន៍ និង រម្មណីយដ្ឋានជាច្រើន ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ សួនឧស្សាហកម្មវឌ្ឍនៈ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ កោះស្លាកែត រម្មណីយដ្ឋាន​កៀនស្វាយក្រៅ ហើយកាន់តែពិសេសទៅទៀតនោះ ផ្ទះសាងសង់រួចរាល់ ១០០% ទិញភ្លាម ចូលនៅ​ភ្លាម​បាន​តែ​ម្តង។

សូម​ជម្រាប​ថា បុរី ខេអេស រ៉េស៊ីដេន (KS Residence) មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិ​រទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម​ ​ក្រោយវត្តដូនសរ ៣០០ម។

បុរី ខេអេស រ៉េស៊ីដេន (KS Residence) មាន​លំនៅឋាន​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស ហើយ​តម្លៃ​វិញ​គឺ​រឹតតែ​ធូរថ្លៃ​ថែមទៀត តួយ៉ាង​ផ្ទះលីង​វីឡា​ប្រភេទ LS មាន​តម្លៃ​ប្រមាណ​ជាង ៤ ម៉ឺន​ដុល្លារ ខណៈ​ប្រភេទ LM មាន​តម្លៃ​តែ​ជាង ៦ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 016 96 2000 / 099 96 2000 / 061 965 168 / 069 96 2000 ៕

105 Shares