ក្រុមហ៊ុន Foxconn ចេញមុខសុំទោសសាធារណៈ ក្រោយក្រុមបុគ្គលិកធ្វើបាតុកម្មខ្នាតធំ

អន្តរជាតិ

កាលពីថ្ងៃទី ២៤ ​វិច្ឆិកា ២០២២ ក្រុមហ៊ុន Foxconn បាន​ចេញមុខ​សុំទោសជា​សាធារណៈ បន្ទាប់​ពី​មាន​ករណី​បាតុកម្ម​ភ្លូកទឹកភ្លូកដី ដោយសារ​ក្រុម​បុគ្គលិក​ប្រឆាំង​នឹង​គោលការណ៍​ការងារ​លើស​ម៉ោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយ​ពី Nasdaq បាន​ឲ្យដឹងថា ក្រុម​បុគ្គលិក​នៃ​រោងចក្រ Foxconn នៅទីក្រុង Zhengzhou ប្រទេសចិន បាន​ចេញ​ធ្វើ​បាតុកម្ម​ខ្នាតធំ បន្ទាប់​ពីពួកគេ​ខឹងសម្បារ​ជាមួយ​ក្រុមហ៊ុន ក្នុងការ​បើកប្រាក់ខែយឺតយ៉ាវ ចំពេល​ក្រុមហ៊ុន​មិនអនុញ្ញាត​ឲ្យ​ពួកគេ​ចេញ​ពី​រោងចក្រ ដោយសារ​ការ​ផ្ទុះ​ឡើងវិញ​នៃ​ជំងឺកូវីដ ១៩។

បន្ថែមពីនោះ ក្រុមបុគ្គលិកបានអះអាងថា ពួកគេចេញបាតុកម្ម ដោយសារទទួលបានដំណឹងថា ក្រុមហ៊ុនចង់ពន្យារពេលបើកប្រាក់​បន្ថែម និង​តម្រូវ​ឲ្យ​ពួកគេ​ស្នាក់នៅ​បន្ទប់​ជាមួយ​បុគ្គល​ដែល​ធ្វើតេស្តរកឃើញ​ជំងឺកូវីដ ១៩ ព្រោះតែ​ចំនួន​បុគ្គលិក​មាន​ច្រើនពេក ពិបាកបែងចែក​បន្ទប់​ស្នាក់នៅ។

បន្ទាប់ពី​ផ្ទុះ​បាតុកម្ម​នោះភ្លាម ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ​ភ្លាមៗ ដោយអះអាងថា នឹងចរចា​ជាមួយ​បុគ្គលិកឯទៀត ដើម្បី​អាច​រក​ដំណោះស្រាយ​ល្អទាំងសងខាង ខណៈ​លក្ខខណ្ឌ​ប្រាក់ខែ​ដែលបាន​ចរចា​ពីមុន នឹង​នៅតែទទួល​បាន​ដូចដើម។

សូមជម្រាបដែរថា មួយ​រយៈកាលចុងក្រោយ​នេះ បុគ្គលិក​រាប់​ពាន់​នាក់​នៅ​រោងចក្រ Foxconn ទីក្រុង Zhengzhou បាន​រត់ចេញ​ពី​កន្លែង​ធ្វើការ ក្រោយ​ពួកគេ​បារម្ភ​ពី​ការ​ស្នាក់នៅ បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ ១៩ នៅទីនោះ៕

0 Shares