មកដឹងលក្ខខណ្ឌចូលរួមប្រណាំងកង់ និងរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើភ្នំបូកគោ

កម្សាន្ត

ព្រឹត្តិការណ៍​ប្រណាំងកង់ និងរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី ៧ ធ្វើឡើងលើភ្នំបូកគោ នឹងប្រព្រឹត្តជាផ្លូវការនៅថ្ងៃទី ២៦ និង ២៧ វិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បី​អាចចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិខាងលើ​នេះ​បាន កម្មវិធី​តម្រូវ​ឲ្យ​មាន​ការ​ចុះឈ្មោះ​ជាមុន ហើយ​សម្រាប់​អ្នកចូលរួម​ដែល​បាន​បញ្ចប់​ការ​ប្រណាំង ក៏​នឹង​ទទួល​បាន​មេដាយ​ផងដែរ។

សម្រាប់​ការ​រត់ប្រណាំង​គឺ​បាន​បែងចែក​ជា ៤ ប្រភេទ​មាន​ដូចជា រត់ ៣ គីឡូម៉ែត្រ រត់​ ៥ គីឡូម៉ែត្រ រត់ ១០ គីឡូម៉ែត្រ និង​រត់ពាក់កណ្ដាល​ម៉ារ៉ាតុង ២១ គីឡូម៉ែត្រ ហើយ​សម្រាប់​ប្រភេទ ១០ គីឡូម៉ែត្រ តម្រូវ​ឲ្យ​អ្នកចូលរួម​មាន​អាយុពី ១៣ ឆ្នាំ និង​រត់ពាក់កណ្ដាល​ម៉ារ៉ាតុង ត្រូវមាន​អាយុ​ចាប់ពី ១៦ ឆ្នាំឡើយ ស្របពេល​ការ​រត់ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ គឺ​អនុញ្ញាត​ឲ្យ​ចូលរួម​ជា​ទូទៅ។

សម្រាប់​ការ​ប្រណាំងកង់​វិញ គឺ​មាន ៤ ប្រភេទ​ដូចគ្នា ដូចជា D-Woman-Any bike ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​មានអាយុ​ពី ១៤ ឆ្នាំ​ឡើង C-Master-Road bike តម្រូវ​ឲ្យ​អ្នកចូលរួម​មានអាយុពី ៤០ ឆ្នាំឡើង B-Open-Road bike តម្រូវ​ឲ្យ​អ្នកចូលរួម​មាន​អាយុ​ពី ២៦ ដល់ ៣៩ ឆ្នាំ និង​ប្រភេទ A-Elite-Road bike តម្រូវ​ឲ្យ​អ្នកចូលរួម​មានអាយុពី ១៤ ដល់ ២៥ ឆ្នាំ។

សម្រាប់​អ្នកដែល​បញ្ចប់​ការ​រត់ប្រណាំង​គ្រប់ប្រភេទ និង​ការ​ជិះកង់​ចំណាយ ៣២ គីឡូម៉ែត្រ នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ​ជាច្រើន ហើយសម្រាប់​អ្នកឈ្នះ​នឹង​ទទួល​បាន​ទឹកប្រាក់​មួយ​ចំនួនផងដែរ។

អ្នកចូលរួមទាំងអស់ ក៏​នឹង​ទទួល​បាន​អាហារ​សម្រន់​មុន និង​បញ្ចប់​កម្មវិធី​ដូចជា នំប៉័ង ចេក និង​ភេសជ្ជៈ​ផ្សេង​ៗផងដែរ។ ទំនាក់ទំនងចុះឈ្មោះ តាមរយៈទូរស័ព្ទ៖ 097 561 61 16 និង 081 61 61 21 (តេឡេក្រាម) ឬអាចចុះឈ្មោះអនឡាន http://bokormarathon.com.kh/register.php

0 Shares