បង្ហាញមុខអ្នកកាន់ពានរង្វាន់សហគ្រិនថ្នាក់ ជាតិឆ្នាំ២០២២ ទាំង ៤រូប

សង្គម​និង​សេដ្ឋកិច្ច

នៅទីបំផុតក្រោយពីការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់បេក្ខជននីមួយៗ គណៈកម្មការវាយតម្លៃបានពិភាក្សាយ៉ាងហ្មត់ចត់ និងសម្រេចជ្រើសរើសជ័យលាភី ៤រូប ជាម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ជ័យលាភីទាំង ៤រូបតាមចំណាត់ថ្នាក់ដូចខាងក្រោម៖

  • ម្ចាស់ជ័យលាភីលេខ១ បានទៅលើ លោក ឈរ រិទ្ធី (ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក មកពីខេត្តតាកែវ)
  • ម្ចាស់ជ័យលាភីលេខ២ បានទៅលើ លោកស្រី ទ្រី មុយគា (សហគ្រាសផលិតឱសថប៉េប៉េអឹម មកពីរាជធានីភ្នំពេញ)
  • ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកស្រី ងន វ៉ាន់ថា (សហគ្រាស Color Silk Enterprise មកពីរាជធានីភ្នំពេញ
  • ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោកស្រី ម៉ៅ សុធា(ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពីខេត្តកណ្តាល)។

សូមជម្រាបថា “ពានរង្វាន់សហគ្រិនថ្នាក់ ជាតិឆ្នាំ២០២២” ប្រារព្ធឡើងក្នុងគោលបំណងលើកទឹកចិត្តសហគ្រិនកម្ពុជាឱ្យបើកបង្ហាញគំនិតអាជីវកម្ម របស់ខ្លួននិងសមិទ្ធផលដែលសម្រេចបានដល់គណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុ ដើម្បីទទួលបាន ដំបូន្មានល្អៗ ការលើកទឹកចិត្ត និងអបអរសាទរជាសាធារណៈដល់ម្ចាស់ជ័យលាភីដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមាន ការសហការរវាងសហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដោយមានការគាំទ្រពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូសហការ និងឧបត្ថម្ភជាច្រើនទៀត៕