វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» កាលពី​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វីឡាដ៏ធំស្កឹមស្កៃ និងមាន​ចំនួន​កំណត់នេះ គឺជាវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេបង្អស់ក្នុងបណ្តាវីឡាទោលនានារបស់ ជីប ម៉ុង លែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីបើកលក់ជាផ្លូវការនេះ លោកឧកញ៉ា លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានមាន​ប្រសាសន៍ថា «វីឡា ឃីង ម៉េនន័រ» គឺជាសមិទ្ធផល ដ៏សំខាន់មួយ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់ក្រុមហ៊ុនក្នុងការសិក្សាយ៉ាងហ្មត់ចត់អំពីតម្រូវការនៃការរស់នៅបែបថ្មីៗរបស់អតិថិជន បូកផ្សំ​នឹងគំនិតច្នៃប្រឌិត ឈរលើបទពិសោធជាង ៤០ឆ្នាំរបស់ ជីប ម៉ុង ក្នុងវិស័យសំណង់ ដែលផ្តល់ជូន​លំនៅឋាន គុណភាពខ្ពស់កម្រិតស្តង់ដារ ជាទីទុកចិត្ត ។

«វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលមានចំនួនកំណត់ និងមានតែនៅក្នុងគម្រោង ២ ធំៗប៉ុណ្ណោះនោះគឺ គម្រោងហ្គ្រេនភ្នំពេញស៊ីធី និង គម្រោងលែនម៉ាក 60 ម៉ែត្រ ដែលសុទ្ធសឹងតែជាសហគមន៍រស់នៅទំនើប មានសក្តានុពល និងជាបណ្ដុំលំនៅឋានប្រណីត បែបអភិជនខ្ពង់ខ្ពស់។

«វីឡា ឃីង ម៉េនន័រ» មានបន្ទប់គេងចំនួន ៨ រួមជាមួយសាលស្វាគមន៍ភ្ញៀវធំទូលាយ សាលទទួលភ្ញៀវ​បែបផ្លូវការ សាលទទួលទានអាហារ និងសាលជួបជុំគ្រួសារដ៏កក់ក្តៅ។ បន្ថែមពីនេះទៀត វីឡានេះមាន​បន្ទប់​ពហុមុខងារពិសេសៗចំនួន ៦ ដូចជា បន្ទប់ធុរកិច្ច បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់បណ្ណាល័យ បន្ទប់ហាត់ប្រាណ បន្ទប់សក្ការ និង បន្ទប់ពិសារតែ ដែលផ្តល់ជូនបរិយាកាសថ្មី ។

ការផ្តល់ជូនពិសេសពីធនាគា ជីប ម៉ុង ប៊ែង សម្រាប់ឱកាសបើកលក់ជាផ្លូវការនេះ ដោយអតិថិជន និង​ទទួលបានការអត្រាការប្រាក់ខ្ពស់រហូតដល់ 7.5% មិនធ្លាប់មាន ជាមួយការដាក់ប្រាក់បញ្ញើរជាមួយ ជីប ម៉ុង ប៊ែង ។

ដើម្បីស្វែងយល់បន្ថែមអំពី «វីឡា ឃីង ម៉េនន័រ» សូមអញ្ជើញអតិថិជនទាក់ទងផ្នែកលក់តាមរយៈលេខទូរស័ព្ទ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬតាមប្រព័ន្ធតេឡេក្រាម t.me/chipmongland និងតាមដានទំព័រហ្វេសប៊ុក www.facebook.com/chipmongland ដើម្បីទទួលបានព័ត៌មានថ្មីៗពី ជីប ម៉ុង លែន ៕