សម្ដេច​ក្រឡាហោម ដាក់​វិធានការ​​៣តួនាទី របស់មន្ត្រី​ប៉ូលិស ប្រឆាំង​សង្គ្រាម Covid-19

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នា​ព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ​បាន​ដាក់​​ចេញ​វិធានការ​​ធំ​ៗ​ចំនួន៣ ក្នុង​តួនាទី ប៉ូលិស ប្រឆាំង​សង្គ្រាម Covid-19 ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​មាន​ការ​ភ័យ​​ខ្លាច​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទ​បញ្ជាក់​ទាំង​៣​ចំណុច​ធំ ត្រូវ​មន្ត្រី​ប៉ូលិស​ត្រូវ​អនុវត្ត​នោះ​​រួម​មាន៖

/ មន្ត្រី​ប៉ូលិស ត្រូវ​អនុវត្ត​តួនាទី​វិជ្ជាជីវៈ ​បច្ចេកទេស

ត្រង់​ចំណុច​នេះ សម្ដេចក្រឡាហោម ស ខេង បាន​​ផ្ដោត​​សំខាន់​ខាន​ទៅ​លើ ប៉ូលិស​អន្តោប្រវេសន៍ ត្រូវ​​ពិនិត្យ​​ឲ្យ​បាន​​ម៉ត់ចត់ រាល់​ភ្ញៀវ​ដែល​បាន​ចូល មក​​ប្រទេស​កម្ពុជា មាន​សិលធ៌ម​ល្អ។ រាល់​ភ្ញៀវ​ដែល​ចូល​មក ត្រូវ​ដឹង​ថា សម្រាក​នៅ​កន្លែង​ណា ទីតាំង​ដែល​គាត់​ដេក អូតែល​ណា ​បន្ទប់​លេខ​ប៉ុន្មាន? ខនដូ ណា? ​បន្ទប់​លេខ​ប៉ុន្មាន?

ជា​មួយ​គ្នា​នោះ​ដែរ សម្ដេចក្រឡាហោម ក៏​បាន​ អំពាវនាវ ម្ចាស់​សណ្ឋាគារ ម្ចាស់​ផ្ទះ​សំណាក់ សហការ​ជា​​មួយ អាជ្ញាធរ​សមត្ថកិច្ច ប៉ុស្តិ ខណ្ឌ ស្រុក ឃុំ ជា​ដើម មាន​មុខ​សញ្ញា​ថ្មី ត្រូវ​រាយការណ៍ ។

/ រួម​ចំណែក​ការពារ​សង្គម

ត្រង់​ចំណុច​នេះ សម្ដេចក្រឡាហោម ស ខេង បាន​​ផ្ដោត​​សំខាន់​ខាន​ទៅ​លើ មន្ត្រី​​ប៉ូលិស ត្រូវ​ធ្វើ​ការងារ​ចាត់​តាំង​​តាម​សក្ដិ ដូច​ជា​ការពារ​​សុខ​សុវត្ថិភាព ជូន​ពលរដ្ឋ​មក​ពិនិត្យ ដែល​កន្លង​មក​បាន​ធ្វើ​រួច​ហើយ សូម​បន្ត​ធ្វើ​កិច្ច​ការ​នេះ។​

/ ការពារ​ខ្លួន​ឯង

ត្រង់​ចំណុច​នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ មន្ត្រី​​ប៉ូលិស​ទាំង​អស់ ត្រូវ​ចេះ​ការពារ​ខ្លួន​ឯង មាន​ន័យ​ថា ត្រូវ​​អនាម័យ​ខ្លួន​ឯង ស្ដាប់​តាម​ក្បួន​​សុខាភិបាល ។