សម្ដេច​តេជោ ពលរដ្ឋ​ខ្មែរ 150នាក់​នៅ ម៉ាឡេស៊ី សុំ​ការ​អង្វរ​ករ​ឲ្យ​គាត់​នៅ​ទី​នោះ​សិន

សង្គម​និង​សេដ្ឋកិច្ច

សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ថាចំពោះប្រជាពលរដ្ឋ ខ្មែរ ចំនួន 150 នាក់ដែលកំពុងនៅក្នុងប្រទេសម៉ាឡេស៊ីហើយបានត្រៀមលក្ខណៈក្នុងការធ្វើដំណើរតាមយន្តហោះមក​កាន់ប្រទេសកម្ពុជាវិញនោះ សម្តេចថ្លែងថា ដោយក្នុង កាលៈ ទេសៈនេះ​គឺ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្អាក​ជើង​ហោះហើរដូច្នេះហើយក៏សូមមានការយោគយល់ពីប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែនៅ​ទី​នោះ​ នឹង​សូមឲ្យមាន​ការស្ងប់ស្ងាត់​និងនៅមួយកន្លែង​ដើម្បី​រង​ចាំនូវ​វិធានការ​ថ្មី​របស់​ប្រទេស​ម៉ា​ឡេស៉ី​ជា​បន្ត​ទៀត។សម្ដេច ថា នៅ​ម៉ាឡេស៊ី គេ​មិន​បង្អត់​​អាហារ​អត់​មាន​អី​ហូប​នោះ​ទេ ដូច​នេះ​ស្នើ​សុំ​បន្ត​រស់​នៅ​ទី​នោះ​សិន​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព