រដ្ឋាភិបា​ល​អនុញ្ញាឲ្យប្រ​ជាពល​រដ្ឋ​អាច​ប្រារព្ធពិធីសែន​ទទួលទេវ​តា​ឆ្នាំ​ថ្មី នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន

សង្គម​និង​សេដ្ឋកិច្ច

ប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួល​ទេវតាឆ្នាំថ្មី​នៅ​តាមគេហដ្ឋានរៀងៗខ្លួន។ ប៉ុន្តែចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្ម​វិធីកម្សាន្តសប្បាយ​នានា នៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស​គឺត្រូវបាន​ផ្អាកសម្រាប់​ឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន នៅលើផេក​ផ្លូវការ ថ្ងៃទី ១២ ខែមេសា ខណៈខណៈដែលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានចូល​មកដល់នៅថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ដោយសារជំងឺកូវីដ-១៩ នេះងាយឆ្លងលឿន​សាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនឱ្យពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេល​ក្រោយ ដែលនឹង​សងជូនថ្ងៃឈប់សម្រាក (០៥) ថ្ងៃមកវិញ នៅពេលណា ដែលប្រទេស​ជាតិវិលត្រឡប់​មកកាន់​ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩៕