អ្នក​ចូល​ចិត្ត​ផឹក​ស៊ី​ជុំ​គ្នា ​ទស្សនា​រឿង​មួយ​នេះ អាច​ភ្លឺ​ភ្នែក អប់រំ​កូវីដ​១៩

កម្សាន្ត

ផេក​”​ស្លឹកពោធិ៍” ដែល​ជា​ផេក ផលិត​ភាព​យន្ត​អប់រំ​ខ្លីៗ បាន​​បញ្ចេញ​​ស្នាដៃ​ថ្មី​មួយ​ទៀត​ហើយ គឺ​រឿង “ហាម​ព្រោះ​ស្រឡាញ់” ដោយ​ភាព​យន្ត​មួយ​នេះ បាន​បង្កប់​អត្ថន័យ​អប់រំ​ពី​​កូវីដ​១៩ ពិសេស​លើ​ការ​អ្នក​ចូល​ចិត្ត​ផឹក​ស៊ី​ជុំ​គ្នា ក្នុង​រដូវ​ចូល​ឆ្នាំ​នេះ​​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពយន្ត​ខាង​លើ​មាន​រយៈ​ពេល​ជាង​ ៤​នាទី​នេះ បាន​អប់​រំ ទាក់ទង​នឹង​ជំនឿ​ផ្ដេសផ្ដាស និង​ការ​ដាក់​ខ្លួន​ឲ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើមកូវីដ-១៩។ តារា​សម្ដែង​នៅ​ក្នុង​ភាពយន្ត បាន​ចូល​រួម​សម្ដែង ដោយ ភរិយា និង​កូន​របស់​តារា​សម្ដែង​វ័យ​ជើង​ចាស់​លោក សាវិន ហ្វីលីប ព្រម​ទាំង តារា​​សម្ដែង​ថ្មីៗ​មួយ​ចំនួន​ទៀត។

ភាពយន្ត​ខាង​លើគឺ​ជា​ភាពយន្ត​ទី​២​ របស់​ស្លឹកពោធិ៍​ហើយ បន្ទាប់​ពី​រឿង​ “បន្ទប់​ចត្ដាឡីស័ក” ជុំ​វិញ ការ​អប់រំ មនុស្ស​​​ជុំ​វិញ​ការ ការពារ​មេរោគកូវិដ-១៩ នេះ។ ចង់​ដឹង​ថា រឿង​”ហាម​ព្រោះ​ស្រឡាញ់” សូម​ទស្សនា​ទាំង​អស់​គ្នា

ហាមព្រោះស្រឡាញ់

ហាមព្រោះស្រឡាញ់

Posted by ស្លឹកពោធិ៍ on Sunday, April 12, 2020