CDC អនុម័ត​គម្រោងវិ​និយោគ​​ថ្មីចំ​នួន៣ទី​តាំងបន្ថែមនៅក្នុង​ខែមេ​សា​នេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងខែមេសានេះនៅកម្ពុជា ជាមួយឱកាសការ​ងាររាប់ពាន់កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃចន្ទ ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជននេះ គណៈកម្មាធិការ វិនិយោគ​កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះ​បញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរួមមាន៖ ១- ក្រុមហ៊ុនM.M.A.S (Cambodia) Co., Ltd.: គម្រោងបង្កើត រោងចក្រផលិតប្រអប់នំ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៦៧កន្លែង។  ២- ក្រុមហ៊ុនLong Purse Industrial (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិត ខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស, មានទុនវិនិយោគចំនួន៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន២៧៥កន្លែង។ ៣- ក្រុមហ៊ុនXiangsong Printing (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់ មានទីតាំងស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ចពិសេស ហាយផាកខេត្តស្វាយរៀង មានទុនវិនិយោគ​ចំនួន១លាន​ដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន៣៤០កន្លែង៕