រាជធានីភ្នំពេញ ​មាន​សកម្មភា​ព​​ម​មា​ញឹ​ក​ឡើង​វិញ ក្រោ​យ​ភាព​ស្ងប់​ស្ងាត់មួយរយៈ

សង្គម​និង​សេដ្ឋកិច្ច

រាជ​ធានី​ភ្នំពេញ​ ចាប់ផ្តើមមានការចរាចរណ៍ល្អប្រសើរឡើងវិញបន្តិចម្តងៗ ក្រោយ​ពីមានការរិតបន្តឹងអស់មួយរយៈពេល ដើម្បីការពារការីករាលដាលនៃ​ជំងឺកូវីដ១៩។ រដ្ឋាភិបាល បានបញ្ចប់បម្រាមហាមជួបជុំ ហាម​ការ​ចាក​ចេញ​ពី​រាជ​ធានី​ទៅ​ខេត្ត ពី​ខេត្ត​ទៅ​រាជធានី និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី ១៦ ខែមេសា ដូច្នេះប្រជាពលរដ្ឋ អាចធ្វើដំណើរ បានគ្រប់ទីក​ន្លែងនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ បន្តការងារ និងរកស៊ី ជាធម្មតា និងមានការ​ការពារខ្លួន បានយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹង​ការអនាម័យ ពាក់ម៉ាស់ លាងដៃ និងអាល់កុល ឬជែលជាប្រចាំ ដើម្បីការពារជំងឺ​ឆ្លងកូវីដ១៩។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល តែងតែផ្តល់ការណែនាំម្តងហើយម្តងទៀត ដល់សា​ធា​រណជន ពាក់ព័ន្ធនឹងការការពារខ្លួនពីជំងឺកូវីដ១៩នេះ។ អ្នកនាំពាក្យក្រ​សួងសុខា​ភិបាល លោកស្រី ឱ វណ្ណឌីន ស្នើឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការ​ឆ្លងនៃជំងឺកូវីដ១៩ ជាពិសេសនៅក្នុងរដូវវស្សាខាងមុខនេះ។

ចំណែកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យពលរដ្ឋ​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឯកឧត្តមគូសបញ្ជាក់ថា ជំងឺនេះ កាចសាហាវ មិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងសម្រាប់ការពារ ដូច្នេះមានតែការ​ការពារខ្លួនរបស់យើងទេ ដើម្បីចៀសវាងការឆ្លងរាត​ត្បាតខ្លាំងនៅក្នុងប្រទេស ដោយត្រូវត្រៀតមលក្ខណៈឲ្យបានល្អ កុំមានការធ្វេសប្រហែសឲ្យសោះ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ និងទទួល​អំណោយជាសម្ភារៈបរិក្ខាររបស់ទីក្រុងសៀងហៃ ប្រទេសចិន ជូនរដ្ឋបាលរា​ជធានីភ្នំពេញ កាលពីថ្ងៃ អង្គារកន្លងទៅ ដែលរួមមាន ម៉ាស់N95 ចំនួន៣.០០០ម៉ាស់ ម៉ាស់វេជ្ជសាស្ត្រចំនួន២០.០០០ម៉ាស់ និងសម្លៀកបំពាក់ការពារមេរោគ ចំនួន៥០០ឈុត៕