តំណាង​ឧកញ៉ា ទ្រី ភាព ប្រគល់​អំណោយ ជូនគណៈកម្មការខេត្ត ​ព្រះវិហា​ ដើម្បី​ប្រយុទ្ធ​នឹង​ជម្ងឺកូវីដ-១៩

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ លោក ឃៀង សុជីវ័ន្ត និងក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង បាននាំយកអំណោយរួមមាន មីជាតិ ១០០កេះធំ (ស្មើ ៦០០ កេះតូច) ម៉ាស់ ៥.០០០ម៉ាស់ ទឹកអាល់កុល ៣០០លីត្រ ដបបាញ់អាល់កុល ៥០ដប និងថវិកាចំនួន ២០.០០០.០០០រៀល សរុបជាទឹកប្រាក់ប្រមាណ ៥៧.០០០.០០០រៀល ទៅប្រគល់ជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការខេត្ត ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ (Covid-19) ខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃៀង សុជីវ័ន្ត បានមានប្រសាសន៍ថា ការប្រគល់ជូនអំណោយមាន មី ម៉ាស់ ទឹកអាល់កុល និងថវិកា នាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ ស្ថិតនៅក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ដែលតែងតែចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការចុះជួយអាជ្ញាធរមូលដ្ឋាន ជាក់ស្តែងក្នុងស្ថានភាពដ៏លំបាកនេះ លោកឧកញ៉ា បានឧបត្ថម្ភជា មី ម៉ាស់ ទឹកអាកុល និងថវិកា ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលពីជម្ងឹកូវីដ ១៩ នៅទូទាំងខេត្តព្រះវិហារ ផងដែរ។

សូមបញ្ជាក់ផងដែរថា នេះគឺជាការចូលរួមឧបត្ថម្ភគាំទ្រលើកទី ៦ ហើយ ចំពោះសកម្មភាពការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ ដែលលើកទី ១ ទី ២ និងទី៣ បានធ្វើឡើងនៅខេត្តកណ្តាល លើកទី ៤ នៅខេត្តពោធិ៍សាត់ លើកទី ៥ នៅខេត្តកំពង់ស្ពឺ ហើយខេត្តព្រះវិហារ គឺជាលើកទី ៦ ។

ប្រសាសន៍សម្តេចតេជោ « សូមបងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅកម្ពុជាទាំងអស់គ្នា»។

អត្ថបទ​នឹង​រូប​ភាព៖ ផេក TRY PHEAP GROUP CO.,LTD

42 Shares