សមត្ថកិច្ចឃាត់​យានយន្តល្មើ​ស​ច្បាប់​​បាន​ជាង​​​២ម៉ឺនគ្រឿង ត្រឹម​រ​យៈ​​ពេ​ល១​៤​ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមតែរយៈពេល​១៤​ថ្ងៃ​ ពោល​គឺចាប់ពី​ថ្ងៃ​ទី​០១-១៤​ ខែឧសភា​ ឆ្នាំ​២០២០ ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​​ ​ នគរបាល​ចរាចរណ៍​ បាន​ផាកពិន័យ​យានយន្ត​ចំនួន​ ២២,៣៨១​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​ ១៦,៥៧៩​គ្រឿង​ និង​រថយន្ត​ ៥,៨០២​គ្រឿង​។​ នេះបើតាមការបញ្ជាក់របស់នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​បន្ទុក​ការងារ​ចរាចរណ៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែឧសភា​នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


​នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បានឲ្យ​ដឹង​ទៀត​ថា​ រយៈពេល​១៤​ថ្ងៃនេះ​ សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ ៩៣​លើក​ ស្លាប់​៤៨​នាក់​ និង​របួស​១២២​នាក់​។​ សម្រាប់​ថ្ងៃ​ទី​១៤​ ខែឧសភា​​ យានយន្ត​ដែល​ល្មើស​ត្រូវ​បាន​ត្រួតពិនិត្យ​ និង​ផាកពិន័យ​ មាន​១០១២​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​មាន​ ៦៦៩​គ្រឿង​ និង​រថយន្ត​ ៤៤៣​គ្រឿង​ ។​

ជាមួយ​គ្នា​នោះ​ដែរ​ ​នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ ​បានសង្កត់ធ្ងន់​ថា​ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ គឺ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ដើម្បីការពារ​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​ របស់ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ​មិនមែន​ធ្វើ​ឡើង​ដើម្បី​សង្កត់ករ​ ឬ​ធ្វើបាប​ជីវភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​៕​