នាង​ឃ្មឹប នឹង​​ជន​សង្ស័យ​៦​នាក់​ផ្សេង​ទៀត ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន

កម្សាន្ត ព័ត៌មានថ្មីៗ

​អតីត​ភរិយា នាយ​​ហុងដា គឺ​នាង​ឃ្មឹប កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ត្រូវ ប៉ូលិស​ឃាត់​ខ្លួន ពេល​កំពុង​​ជួញដូរ​នឹង​ប្រើ​ប្រាស់​គ្រឿង​​ញៀន ជា​​មួយ​​នឹង​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​ផ្សេង​ទៀត នៅ​ត្រង់​ អតីត​ បាន​ចតុមុខ ផ្លូវ ជាតិ លេខ៥ ភូមិ ១៦ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង​ជា​ស្នង​ការ​នគ​របាល​រាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានកាល​ពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧h០០នាទី កន្លង​ទៅ​នេះ​បើក​ការ​ស្រាវ​ជ្រាវ​បង្គ្រាប​ករណីជួញដូរនិងប្រើប្រាស់​ដោយខុសច្បាប់នូវសារ​ធាតុ​ញៀន​ ស្ថិត​នៅ​ចំណុចបាចតុមុខ ផ្លូវ​ជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

-ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការ​ឃាត់ខ្លួនជន​សង្ស័យ​ចំនួន០៧​នាក់ ក្នុង​នោះ​មាន​ស្រី០៣​នាក់ រួមមាន÷

១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាង​លើ ( ជា​អ្នក​ជួញដូរ)។

២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅទីតាំងខាងលើ មុខរបរមិនពិត​ប្រាកដ​(ជា​អ្នក​ប្រើប្រាស់)។

៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅនិងមុខរបរមិន​ពិតប្រាកដ​(​ជា​អ្នក​ប្រើប្រាស់) ។

៤/ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប ) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិត​ប្រាកដ(​ជា​អ្នក​ប្រើប្រាស់)។

៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ​(​ជា​អ្នក​ប្រើប្រាស់)។

៦/ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក​(​ជា​អ្នក​ប្រើ​ប្រាស់)។

៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(​ជា​អ្នក​ប្រើប្រាស់)។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាង​លើ​វត្ថុតាង​ដក​ហូតរួមមាន÷

១/​ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់។

២/​ថង់ប្លាស្ទិច​សំរាប់​ច្រកគ្រឿង​ញៀនមួយចំនួន។

៣/ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន។

បច្ចុប្បន្ន​ជន​​សង្ស័យ​ទាំង​អស់ កំពុង​តែ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន អធិការដ្ឋាន ខណ្ឌ​ដូនពេញ ហើយ​កម្លាំងជំនាញ បាន​សួរ​ចម្លើយ​បន្ត​ស្រាវ​ជ្រាវ​រកបក្ខពួកនិង​ក្រុម​ដទៃ​ផ្សេង​ទៀត​ព្រមទាំង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។


សូម​រំលឹក​ផង​ដែរ​ថា អតីត​ប្រពន្ធ​នាយ ហុងដាក នាង​ឈ្មោះ រ៉េន សុធារី ហៅ ខ្មឹប ធ្លាប់​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿន​ជា​ច្រើន​លើក​មក​ហើយ បន្ទាប់​ពី​នាង ត្រូវ​បាន​អតីត​ស្វាមី​នាង លែងលះ។ ជា​មួយ​គ្នា​នោះ​ផង​ដែរ កូន​​ប្រុស ឮ​របស់​នាង ដែល​នាយ ហុយដា យក​ទៅ​ចិញ្ចឹម​ក៏ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នេះ​ដូច​គ្នា ហើយ​កូន​ប្រុស​ម្នាក់​នោះ​​បាន​ថែម​ទាំង សម្លាប់​ប្រពន្ធ​ក្រោយ​របស់​នាយ​ហុងដា រហូត​ជាប់​ទោស ឃុំ​ខ្លួន​នៅ​ព្រៃស រហូត​មក​ដល់​បច្ចុប្បន្ន។