ក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាគម្រោងផ្លូវរថភ្លើងក្រោមដី ឬលើអាកាសនៅភ្នំពេញ
នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើសនៅក្នុងរាជធានីភ្នំពេញ ។
