ក្រសួងសម្រេចបើកទ្វារទឹកធំៗ៣កន្លែងក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានអាងទឹកចំការតែគីរីរម្យដែរ

ស្ថានភាពទឹកនៅទំនប់អាងទឹកចំការតែ (គីរីរម្យ) បានបើកទ្វារទឹក

Continue Reading

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ នាំអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០៤៧គ្រួសារ

ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់។

Continue Reading

ថវិកា ១៥០ លាន​ដុល្លារ ត្រៀម​​យក​ទៅ​ជួសជុល​ហេដ្ឋារចសម្ព័ន្ធ​ឡើង​វិញ ក្រោយ​ទឹកស្រក​ភ្លាម

សភាពការណ៍​មិនធម្មតា ត្រូវមាន​នីតិវិធី​ដោះស្រាយ​មិនធម្មតា​ដែរ មិនត្រូវ​រង់ចាំ​មន្ត្រី​ចុះ​ពិនិត្យ វាយតម្លៃ​អ្វី​នោះទេ…

Continue Reading

លោកឧកញ៉ា ឌួង ឆាយ ចុះចែកអំណោយជូនបងប្អូនរងគ្រោះទឹកជំនន់ចំនួន ១២០០គ្រួសារ នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ អញ្ចើញចុះចែក អំណោយ ជូនបងប្អូន ដែលរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ១២០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួល បាន អង្ករ ១បេ មី ១កេះ ទឹកត្រី ១យួរ ទឹក ស៊ីអ៊ីវ ១យួរ និងថវិកា ១មុឺនរៀល នៅភូមិចំនួន ៣ គឺភូមិ ពោធិ៍តាគួយ សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ចំនួន ៣៨០គ្រួសារ ភូមិ កោះ សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ចំនួន ៣៤០ គ្រួសារ និងភូមិ លលកស សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ចំនួន ៥០០គ្រួសារ ដែលជាថវិការបស់បង ប្អូនចូលរួមជាមួយ […]

Continue Reading

សារខ្លីអត្ថន័យចាក់ដោតបេះដូងអ្នកគាំទ្រអមដោយរូបភាព ពីលោកឧកញ៉ា ទៀ វិចិត្រ

រូបភាពមួយសន្លឹកទិដ្ឋភាពទូកនេសាទលិចក្បែរច្រាំងនៃឆ្នេរសមុទ្រ អមដោយរូបលោកឧកញ៉ាចិត្តធម៌សប្បុរស ទៀ វិចិត្រ ដែលមនុស្សគ្រប់ស្គាល់លោក តាមរយៈការធ្វើមនុស្សធម៌ចែកទានដល់ជនក្រីក្រ និងតែងតែឃើញលោក ទិញសត្វពីអ្នកនេសាទ និងក្រុមបបាញ់សត្វ លោកឧកញ៉ាឃើញដឹងលឺតែង ទិញយកទៅប្រលែង សត្វព្រៃ និងអភិរក្សសត្វសមុទ្រកម្ពុជាជាច្រើនកន្លងមក។   លើបណ្តាញសង្គមហ្វេសបុកផេកលោកផ្ទាល់បានបង្ហាញសារខ្លីអត្ថន័យចាក់ដោនបេះអ្នកគាំទ្រថា៖“ទូកមិនមែននៅសុខៗលិចព្រោះតែទឹកនៅជុំវិញវានោះទេ តែវាលិចដោយសារតែ ទឹកហូរចូលតាមចន្លោះប្រហោងរបស់បាតទូក ទើបធ្វើឲ្យទូកលិចកុំឲ្យបញ្ហាស្មុគស្មាញដែលនៅជុំវិញខ្លួនអ្នក ឈានចូលមកក្នុងជីវិតរបស់អ្នក ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែលិចលង់បាន…”។ គ្មានសមុទ្រណាដែលគ្មានរលកបោកបក់ទេ ហើយក៏គ្មានជីវិតណាដែលរស់នៅគ្មានឧបសគ្គនោះដែរ អ្វីដែលសំខាន់នៅពេលនេះគឺ យើងត្រូវក្រោកឈរដើរទៅមុខកុំឈប់…៚សារបង្ហាញកន្លងមករបស់លោកឧកញ៉ា។ សូមបញ្ជាក់ថា៖ ថ្មីៗ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានបរិច្ចាគថវិកា ៥ម៉ុឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលជួបបញ្ហាប្រឈមដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា។ លោកក៏បានចុះចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ជាច្រើនតំបន់ទៀតផង។

Continue Reading

ឧកញ៉ា ថោង សារ៉ាត់ ឧបត្ថម្ភអង្ករចំននួន ៥០តោ ជូនរដ្ឋបាលរាជធានីភ្នំពេញ

ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូរ និងលោកជំទាវ បានឧបត្ថម្ភអង្ករ ចំនួន ៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន៥០តោនដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូ ថ្លែងឲ្យដឹងថា “ទោះជាតិចក្តីច្រើនក្តី លោកឧកញ៉ានិងក្រុមគ្រួសារនឹងខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងជួបបញ្ហានានាក្នុងរាជធានីភ្នំពេញ”។ សូមបញ្ជាក់ដែរថា៖ រាជធានីភ្នំពេញ នៅខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចំនួន៧​ ក្នុងនោះមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤.០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ១.៣៨២គ្រួសារ​ មេីនឹង​ ១៨.៤២២នាក់៕

Continue Reading

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែកអំណោយមនុស្សធម៌ជូនអ្នករងគ្រោះទឹកជំនន់ ខណ្ឌពោធិ៍សែនជ័យ

ខណ្ឌពោធិ៍សែនជ័យមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤.០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ១.៣៨២គ្រួសារ​ មេីនឹង​ ១៨.៤២២នាក់៕ ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន  ១.៣៨២គ្រួសាររស់នៅក្នុងភូមិចំនួន៤៦​ ក្នុងសង្កាត់ចំនួន៦ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាគ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖អង្ករ៣០គីឡូក្រាមមី១កេសត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ និងឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ ។បន្ថែមពីនេះគ្រួសាររងគ្រោះទាំងអស់នៅបានទទួល​ នំប៉័ងបាក់យ៉ុង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប​ ដែលឧបត្ថម្ភដោយសាលា​រាជធានីភ្នំពេញ​។

Continue Reading

កាន់​តែ​សកម្ម លោកឧកញ៉ា​ ប៊ុន​ រតនា​ និង​លោក​ សឹង​ ឆាត​វិជ្ជា​ ដឹកនាំសប្បុរសជនជាច្រើន​ទៀត​ នាំយកអំណោយជួយប្រជាជនជួបគ្រោះទឹកកជំនន់នៅបាត់ដំបង

លោកឧកញ៉ា ប៊ុន រតនា បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ស្ថិតនៅ នៅឃុំជ្រោយស្តៅ និងអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដែលកំពុងរងនូវបញ្ហាគ្រោះទឹកជំនន់ ។…

Continue Reading

ឧកញ៉ា អេង ប៉ោសែ ឧបត្ថម្ភអង្ករ ១តោន ដល់​រដ្ឋបាលស្រុកសំរោង

លោក ឧកញ៉ា អេង ប៉ោសែ បាន​ឲ្យ​ក្រុម​ការងារ​របស់​លោក នាំ​​នៅ​អង្គរ​១០តោន​ជូន ដល់​ រដ្ឋបាលស្រុកសំរោង សម្រាប់​ ទុក​ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនិងមានជីវភាពខ្វះខាត ក្នុង​មូល​ដ្ឋាន…

Continue Reading

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសថា នៅម៉ោង ៤ល្ងាចនេះក្រុងច្បារមនទាំងមូលជន់លិចខ្លាំង

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលគឺនៅម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។ លោកបានថ្លែងយ៉ាងដូច្នេះថា «សូមគោរពជម្រាប ជូនពុកម៉ែមាមីងបងប្អូន មេត្តាជ្រាបថានៅ២ម៉ោងទៀត (ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូល ហើយនិងស្រុកសំរោងទងមួយចំណែក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមពុកម៉ែមាមីងបងប្អូន ដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ»។ សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។

Continue Reading