នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយ ជូន ប្រជាពលរដ្ឋ៥ពាន់គ្រួសារ នៅគោលដៅទី២ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ផងដែរថា សម្តេចតេជោ អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋសរុប ១ម៉ឺនគ្រួសារ សរុបទាំងចំនួនពីរទីតាំង។ ១១ ខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅមុនពេលចែកអំណោយ ១.សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងត្រឡបទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរម្តងទៀត ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដោយសារតែស្ថានភាពនៅធ្ងន់ធ្ងរនៅឡើយ ២.សម្តេចតេជោ ហ៊ុន សែន បានថ្លែងចង់ឱ្យប្រតិកម្មរហ័សផលិតវីដេអូមួយដែលធ្វើការប្រៀបធៀបទឹកជំនន់រវាងប្រទេសកម្ពុជាជាមួយប្រទេសផ្សេង ៣.សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ម៉ោងនេះទោះបីជាបរទេសណាប្រកាសផ្តល់ជំនួយរឿងទឹកជំនន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានទទួលមួយកាកមួយសេននៅឡើយទេ ៤.សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យនរណាដែលហៅសម្តេចថា «អាខ្វាក់» នោះទេ។ ៥.សម្តេចតេជោបន្តអំពាវនាវកុំឱ្យប្រមាថជនពិការ បើមិនបានធ្វើអ្វីជួយជនពិការកុំប្រមាថ ក្នុងនាមសម្តេចជានេះពិការព្រោះជាតិសម្តេចឈឺចាប់ណាស់ការប្រមាថននេះ ៦.សម្តេចតេជោ ហ៊ុន សែន ថ្លែងចង់បង្កើតសមាគមមួយ […]
Continue Reading