សិង្ហបុរី កំណត់គោលដៅចាប់យកឧស្ម័នកាបូនពុលឲ្យបាន ២លានតោន នៅត្រឹមឆ្នាំ ២០៣០

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសសិង្ហបុរីមានគោលបំណងសម្រេចមហិច្ឆិតារបស់ខ្លួន ក្នុងការចាប់យកឧស្ម័នកាបូនពុលពីបរិយាកាស យ៉ាងហោចណាស់ឲ្យបាន ២ លានតោន នៅត្រឹមឆ្នាំ ២០៣០ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើឲ្យមជ្ឈមណ្ឌលចម្រាញ់ប្រេងខ្លួន នៅលើកោះ Jurong កាន់តែមាននិរន្តរភាព ។ ជាក់ស្តែង មានឧស្សាហកម្មជាច្រើន កំពុងសម្លឹងរកមើល ដំណើរការចាប់យកការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅកាន់បរិយាកាស តាមរយ:ការស្តុកទុក ឬធ្វើការប្រើប្រាស់ឡើងវិញ ដើម្បីជាមធ្យោបាយមួយ ក្នុងការឆ្ពោះទៅរកគោលដៅបៃតង។ ប៉ុន្តែយ៉ាងណាក៏ដោយ ដំណើរការមួយនេះ នៅតែកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ ។ មិនតែប៉ុណ្ណោះ ប្រទេសសិង្ហបុរី មានបំណងក្នុងការបង្កើត កន្លែងសាកល្បងបច្ចេកវិទ្យាចាប់យកឧស្ម័នពុលនេះ នៅលើកោះ Jurong ដែលជាកន្លែងក្រុមហ៊ុន Royal Dutch Shell និង Exxon Mobil កំពុងដំណើរការរោងចក្រផលិតគីមីឥន្ធន:របស់ពួកគេ នៅទីនោះស្រាប់ ។ ហើយសម្រាប់ផែនការនេះផងដែរ ទាំង Shell និង Exxon សុទ្ធសឹងតែបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការសាងសង់កន្លែងចាប់យកឧស្ម័នកាបូន និងកន្លែងស្តុកទុកឧស្ម័នដែលប៉ះពាល់ខ្លាំងដល់បរិស្ថានមួយនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ លើសពីនេះ […]

Continue Reading

ក្រុមហ៊ុន​ប្រេង​យក្ស Shell ជ្រើសរើស​​សិង្ហបុរី ​សាងសង់​រោងចក្រ​ច្នៃ​សំរាម​ប្លាស្ទិក​

ក្រុមហ៊ុន​ប្រេង​យក្ស Shell ប្រកាស​គ្រោង​សាងសង់​រោងចក្រ​ច្នៃ​សំរាម​ប្លាស្ទិក​នៅ​សិង្ហបុរី

Continue Reading

អាកាសចរណ៍សឹង្ហបុរី ត្រៀមដំណើរការហោះហើយន្តហោះប្រភេទ 737 MAX ឡើងវិញ ក្រោយខកខានជាយូរ ដោយសារឧបទ្ទវហេតុ

នាយកប្រតិបត្តិជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Singarpore Airline Ltd រំពឹងថាអាចនឹងបន្តជើងហោះហើរប្រភេទ Boeing Co 737 MAX របស់ខ្លួនឡើងវិញ នៅមុនដំណាច់ឆ្នាំនេះ ស្របពេលវាក៏ជាសញ្ញាវិជ្ជមានមួយ សម្រាប់ការត្រលប់មកហោះហើរវិញ ចំពោះយន្តហោះប្រភេទនេះ នៅក្នុងតំបន់អាស៊ី ។ ជាក់ស្តែងនិយតករអាកាសចរណ៍របស់រដ្ឋ-ទីក្រុង បានសម្រេចអនុម័តឲ្យបើកជើងហោះហើរប្រភេទ  737 MAX ឡើងវិញកាលពីខែកញ្ញា ក្រោយជាងពីរឆ្នាំ បន្ទាប់ពីជើងហោះហើរនេះត្រូវបានផ្អាក ដោយសារការកើតឧបទ្ទវហេតុធ្លាក់ចំនួន ២ ដង ។ ប៉ុន្តែយ៉ាងណា ក្រុមហ៊ុន Singapore Airlines មិនទាន់បានបញ្ជូនប្រភេទយន្តនេះ មកបម្រើសេវាកម្មហោះហើរឡើងវិញនៅឡើយទេ ដោយសារតែវាត្រូវការទទួលបានភ្លើងខៀវ ពីបណ្តាប្រទេសផ្សេងៗទៀតជាមុនសិន ដើម្បីអាចហោះហើរយន្តហោះប្រភេទ 737 MAX នៅក្នុងដែនអាកាស និងចុះចត នៅក្នុងប្រទេសទាំងនោះ ។ ​ មិនតែប៉ុណ្ណោះ លោក Lee Lik Hsin អនុប្រធានប្រតិបតិ្តក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី បានប្រាប់អ្នកយកព័ត៌មានជុំវិញការវិលត្រលប់មកហោះហើរវិញ របស់  737 MAX […]

Continue Reading

Amazon ត្រៀមបង្កើតការងារថ្មីៗជាង ២០០កន្លែងនៅការិយាល័យថ្មី ខណៈសិង្ហបុរីចាត់ទុកជាដៃគូសំខាន់

ក្រុមហ៊ុន Amazon គ្រោងនឹងពង្រីកកម្លាំងពលកម្មរបស់ខ្លួនបន្ថែមទៀត ដោយមានបំណងបន្ថែមការងារច្រើនជាង ២០០ កន្លែង ជាមួយនឹងការិយាល័យថ្មី

Continue Reading

តម្លៃផ្ទះនៅសិង្ហបុរីកើនឡើងខ្ពស់ជាងការប៉ាន់ស្មាន សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ

តម្លៃផ្ទះឯកជន នៅប្រទេសសិង្ហបុរី បានកើនឡើង ១,១% នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ជាចំនួនខ្ពស់ជាងការប៉ាន់ស្មាន ដែលបានចេញផ្សាយកាលពីដើមខែតុលា។

Continue Reading

គ្រាន់តែ​​បិទ​ប្រទេស​មួយ​ខែ សិង្ហបុរី​ចាយលុយ​​ជិត ៥០០ លាន​ដុល្លារ​ ​ជួយ​អាជីវកម្ម​ក្នុង​ស្រុក

បន្ត​បិទ​ប្រទេស​មួយ​ខែ សិង្ហបុរី​ចាយលុយ​​ជិត ៥០០ លាន​ដុល្លារ​ សម្រាប់​ផ្គត់ផ្គង់​អាជីវកម្ម​ក្នុង​ស្រុក

Continue Reading

ក្នុងខែកញ្ញា សិង្ហបុរីនាំចេញទំនិញទៅកាន់ទីផ្សារកំពូលៗរបស់ខ្លួន កើនឡើង ១២,៣%

ការនាំចេញទំនិញ មិនមែនជាប្រេងរបស់សិង្ហបុរី (NODX) បានកើនឡើងដល់ ១២,៣% នៅក្នុងខែកញ្ញា

Continue Reading

ប្រកាសបើកប្រទេសភ្លាម ក្រុមហ៊ុនកក់សំបុត្រយន្តហោះមួយគាំង ដោយសារភ្ញៀវកក់ច្រើនលើសលប់

គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines LTD របស់ប្រទេសសឹង្ហបុរី ត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន ដោយសារតែចំនួនភ្ញៀវទេសចរសម្រុកកក់សំបុត្រច្រើនលើសលុបពេក

Continue Reading