លីវ ជីលី ស្នងមកុដ Miss Grand Cambodia 2020 ពី សេង រដ្ឋា

ជយលាភីរងកញ្ញាឯកទី២ កញ្ញា លីវ ជីលី បានស្នងមកុដជំនួសកញ្ញា សេង រដ្ឋា ក្រោយមានរឿងរកាំរកូសរហូតត្រូវគណៈកម្មការប្រកួតដកតំណែងជាផ្លូវការកាលពីពេលថ្មីៗ។ នៅទីបំផុតកណៈកម្មការរៀបចំការប្រកួត Miss Grand Cambodia បានសម្រេចជ្រើសរើសកញ្ញា លីវ ជីលី ជាអ្នកទទួលមកុដជំនួស កញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី បន្ទាប់បរវកកញ្ញាទាំងពីរដួងនេះត្រូវគណៈកម្មការសម្រេចដកហូតតំណែងជាផ្លូវការកាលពីពេលថ្មីៗ។ សេង រដ្ឋា ត្រូវដកតំណែងព្រោះមានរឿងរកាំរកូសទាក់ទងបញ្ហាផលប្រយោជន៍ជាមួយក្រុមហ៊ុន ហើយកញ្ញា លឹម សុធាវី ត្រូវទទួលតំណែងនេះតែនាងបដិសេធន៍ ដោយលើកហេតុផលថាមិនបានត្រៀមខ្លួនរួចរាល់ ដែលជាហេតុធ្វើឱ្យតំណែងនេះធ្លាក់ទៅដល់ដៃកញ្ញា លីវ ជីលី។លោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុន មហាហង្ស និងជាអ្នករៀបចំការប្រកួត Miss Grand Cambodia បានលើកឡើងថា នេះជាកម្មវិធីលំដាប់ពិភពលោក ដូច្នេះត្រូវធ្វើអ្វីតាមស្តង់ដារ សូម្បីតែកម្មវិធីផ្ទេរតំណែងក៏ត្រូវតែរៀបចំឱ្យបានត្រឹមត្រូវដែរ គ្រាន់តែការរៀបចំមានពេលខ្លីពេកទើប មានកំហុសខុសឆ្គងបន្តិចបន្តួច តែទោះជាយ៉ាងណាកម្មវិធីផ្ទេរតំណែងនេះបានបញ្ចប់ទៅយ៉ាងរលូន ដោយបានជ្រើសរើសយកកញ្ញា លីវ ជីលី ដើម្បីចូលរួមប្រកួតប្រជែង Miss Grand […]

Continue Reading