ត្រីប៉ាវ៉ាមុខពីរ ជាប្រភេទ​ត្រី​ជិត​ផុត ពូជ​លើ​​លោក​ តែ​កម្ពុជា នៅ​​មាន​ច្រើន

អង្គការ Wonders of the Mekong បានចេញផ្សាយព័ត៌របស់ខ្លួននាពេលថ្មីៗនេះថា ត្រីមួយប្រភេទឈ្មោះត្រីប៉ាវ៉ាមុខពីរ មានឈ្មោះតាមបែបវិទ្យាស្ត្រថា (Incisila​beobehri) វាជិតផុតពូជនៅលើភពផែនដីទៅហើយ ។ ត្រីប៉ាវ៉ាមុខពីរនេះ មានក្បាលចម្លែក វាធ្វើដំណើរចេញពីទន្លេសេសាន សេកុង និង ទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ ។ ត្រីប៉ាវ៉ាមុខពីរ ពួកវាប្រហែលជាចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ខេត្តស្ទឹង​ត្រែង ឬ ក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ និង ភាគ ឦសាន​នៃប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ ត្រីប៉ាវ៉ាមុខពីរនេះ ពង-កូននៅ​ចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និង ខែសីហា ។ វាអាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ ។ បុគ្គលិកគម្រោងរបស់អង្គការ Wonders of the Mekong បានជួបប្រទះត្រីសម្បុរ​ស្អាតនេះ នៅផ្សារត្រីខេត្តស្ទឹងត្រែង នៅក្នុងខេត្តអាតាពឺ និង ខេត្តសេកុង ប៉ែកខាង​ត្បូងនៃប្រទេសឡាវ អ្នកភូមិបានបង្កើតតំបន់ការពារ​ដើម្បីអភិរក្សត្រីប្រភេទនេះ​ក្នុងរដូវប្រាំង ហើយក៏មានគម្រោងនឹងបិទការនេសាទក្នុងរដូវត្រីពងផងដែរ ។ […]

Continue Reading