មហាសេដ្ឋី ហូលិក តាន់ឌីហ្សូណូ កំពុងក្តោបក្តាប់មុខជំនួញក្នុងតំបន់សំខាន់ជាច្រើននៅកម្ពុជា

មួយរយៈពេលចុងក្រោយនេះមហាជនសង្កេតឃើញថា មានអ្នកជំនួញដែលប្រឡូកក្នុងវិស័យអចលនទ្រព្យ បានប្រែក្លាយជាសេដ្ឋីជាច្រើននៅកម្ពុជា កំពុងកាក់កបក្នុងមុខជំនួញនេះ។ លោក ហូលិក តាន់ឌីហ្សូណូ ជាសហគ្រិនរកស៊ីពហុវិស័យដែលទទួលបាននូវភាពជោគជ័យខ្លាំង។ លោ តាន់ឌីហ្សូណូ បន្ទាប់ពីបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី​ ៥០០០០០ (ហាសិបម៉ឺន) ដុល្លារឡើងទៅ លោកក៏ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា “ឧកញ៉ា” កាលថ្ងៃទី៩ ខែកុម្ភព ឆ្នាំ២០១៨។ ជាបន្តបន្ទាប់លោកទទួលបានគោរមងារបន្ថែមជា អ្នកឧញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០កន្លងទៅ។ អ្នកឧញ៉ា ហូលិក តាន់ឌីហ្សូណូ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន អង្គរ ហ្គោល រីសត និងត្រូវបានគេស្គាល់ថាជាអ្នកដែលកំពុងក្តោបក្តាប់មុខជំនួញក្នុងដៃសំខាន់ៗជាច្រើននៅក្នុងវិស័យដ៏មានសក្តានុពលនៃដង្ហើមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ – ក្រុមហ៊ុន ហូលីដេ ភែលេស សីហនុវីល ឯ.ក(HOLIDAY PALACE HOTEL CO., LTD.) – ក្រុមហ៊ុន អង្គរ ហ្គហ្វ រីហ្សត (ANGKOR […]

Continue Reading