កំពូលស្ត្រី ៥រូប កំពុងមានភាពលេចធ្លោក្នុងពិភពជំនួញនៅកម្ពុជា

ស្ត្រីមិនមែនជាភេទទន់ខ្សោយ ពោលគឺស្រ្តីអាចធ្វើអ្វីដូចបុរសដែរ ស្រ្តីក៏អាចប្រើប្រាស់សមត្ថភាពគ្រប់គ្រងជំនួញបានល្អប្រសើរ និងរួមចំណែកជួយលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិទៀតផង។

Continue Reading

ឧកញ៉ា កែវ មុំ៖ ខ្ញុំបរាជ័យជា​ច្រើន​លើក​ មុន​បង្កើត​រោង​ចក្រនំ​ស្រួយ លី​លី​ ជោគ​ជ័យ

បុគ្គលជោគជ័យ ៖ មានមនុស្សជាច្រើន​ ដែលឆ្លងកាត់បទពិសោធន៍បរាជ័យ​ មុន​សម្រេចបានជោគជ័យ។ បុគ្គលដែលជោគជ័យ​ តែងតែចាត់ទុកឧបសគ្គ​ថា ជាគ្រូ​បង្រៀនចាំតម្រែតម្រង់ផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ជាក់ស្តែង​ ឧកញ៉ា​ កែវ​ មុំ​ ជាស្រ្តីដ៏រឹងមាំម្នាក់​ ជួបបរាជ័យ​ និងដួលជាច្រើនលើក​ ទម្រាំមានកេរ្តិ៍ឈ្មោះ​ និងជោគ​ជ័យក្លាយជា​នាយិការក្រុមហ៊ុនផលិតនំស្រួយ​ លីលី ​ដូចសព្វថ្ងៃនេះ។ តើឧកញ៉ា​ កែវ​ មុំ​ មានការតស៊ូបែបណាខ្លះ​ នៅក្នុងជីវិតជាអ្នកជំនួញ? នៅពេលដែលបានស្តាប់ការរៀបរាប់ពីឧបសគ្គ និងដំណោះស្រាយខ្លះៗ​របស់អគ្គនា​យិការក្រុមហ៊ុនផលិតនំស្រួយ លីលី យើងដឹងថា លោកជំទាវឧកញ៉ា កែវ មុំ គឺជា​ស្រ្តីដ៏រឹងមាំម្នាក់ និងមានការតស៊ូខ្ពស់ ទម្រាំបានជោគជ័យដូចសព្វថ្ងៃនេះ។ បច្ចុប្បន្នលោកជំទាវជាអគ្គនាយិការសហគ្រាសផលិតនំស្រួយលីលី និងជាប្រ​ធាន​សមាគមសហគ្រិនស្រ្តីកម្ពុជា។ លោកជំទាវឧកញ៉ា កែវ មុំ កើត​នៅ​ឆ្នាំ ១៩៧៥ នៅខេត្តកំពង់ស្ពឺ ក្នុងភូមិរំដោះថ្មី ជាប់ព្រំប្រទល់ខេត្តតាកែវ។ លោកជំទាវជាកូនទី ៣ នៅក្នុងចំណោមបងប្អូនបង្កើត ៧នាក់ ស្រី ៥ ប្រុស ២ ដែលមានឪពុកម្តាយ ជាអ្នកលក់ដូរបន្តិចបន្តួច​ប៉ុណ្ណោះនៅជំ​នាន់នោះ។ ដោយសុខភាពម្តាយមិនអំណោយផល […]

Continue Reading