Oknha 168

នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាឱ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ម្នាក់ និងមន្ដ្រី២នាក់ ករណីពាក់ព័ន្ធគ្រឿងញៀន
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បានចេញបញ្ជាឱ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ម្នាក់ និងមន្ដ្រី២នាក់ ទៀត មកសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ករណីពាក់ព័ន្ធគ្រឿងញៀន។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា៖ កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មន្ត្រីអាវុធហត្ថ ដែលកំពុងឃាត់ខ្លួន យកមកសាកសួរ រួមមាន៖

ទី១៖ វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត,

ទី២៖ អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់

ទី៣៖ អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ដែរថា៖ កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែចំពោះនីតិវិធីបន្ដយ៉ាងណានោះ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ។

ក្រោយការឃាត់ខ្លួននៅខេត្តតាកែវ នាយអាវុធហត្ថទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅបន្ដសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាច្រើនឆ្នាំ ប៉ុន្ដែក្រោយមកបានផ្លាស់ឲ្យទៅទទួលផែនប្រតិបត្តិការវិញ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជារឿយៗ តែងតែបានដាស់តឿនក្រើនរំឭក និងណែនាំឲ្យកងកម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងអនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវរាយការណ៍តាមឋានានុក្រម។ ក្នុងនោះ​ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានដាក់ចេញនូវទិសស្លោក ចំនួន៤ចំណុច សម្រាប់កងរាជអាវុធហត្ថដែលត្រូវតែអនុវត្ត រួមមាន៖

*ទី១៖ ប្រទេសជាតិ ត្រូវតែការពារ
*ទី២៖ ប្រជា ត្រូវតែបម្រើ
*ទី៣៖ ច្បាប់ត្រូវតែគោរព
*ទី៤៖ បទល្មើសត្រូវតែបង្ក្រាប៕

The post នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាឱ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ម្នាក់ និងមន្ដ្រី២នាក់ ករណីពាក់ព័ន្ធគ្រឿងញៀន appeared first on .