ឧកញ៉ាសំពៅ

មក​ស្គាល់​ពី​ប្រវត្តិខ្លះៗ​របស់​សម្តេច Pope Francis បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​
យោងតាមបុរីវ៉ាទីកង់ បានប្រកាសជាផ្លូវការ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះថា សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨វស្សា ដោយសារឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

លោក​ឪ Pope Francis ត្រូវបានចាត់ទុកថាជា​បុគ្គល​មាន​ឥទ្ធិពល​បំផុតមួយ​រូប​លើ​ពិភពលោក ហើយ​សារព័ត៌មាន Forbes បាន​ចុះផ្សាយ​កាលពី​ឆ្នាំ២០១៨ ថា សម្ដេច​គឺ​ជា បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​ទី ៦ ក្នុង​ចំណោម​បុគ្គល ១០ រូប និង​មាន​អ្នកគាំទ្រ​ដល់​ទៅ ១,៣ ពាន់​លាន​នាក់​ឯណោះ។

តើ​បុគ្គល​ដែល​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​រូប​នេះ​ មាន​ប្រវត្តិ​យ៉ាងណាខ្លះ​?

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស មាន​ឈ្មោះ​ដើម Jorge Mario Bergoglio កើត​នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ នៅ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន និង​មាន​ឪពុកម្ដាយ​ជា​ជនភៀសខ្លួន​ពី​ប្រទេស​អ៊ីតាលី។

ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ លោក​មាន​បំណង​ចង់ក្លាយ​ជា​អ្នកជំនាញ​គីមី និង​បាន​ធ្វើ​ការ​មួយ​រយៈខ្លី នៅ​វិស័យ​ចំណីអាហារ ប៉ុន្តែ​នៅ​អាយុ ២១ ឆ្នាំ លោក​មាន​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​កាត់​សួត​ផ្នែក​ខាងស្ដាំ​ចេញ។

នៅ​ឆ្នាំ ១៩៥៨ លោក​បាន​ចូលរួម​ជាមួយ​ក្រុម Jesuit (ក្រុម​អ្នក​ស្រលាញ់ និង​កាន់​សាសនាយេស៊ូ) និង​បាន​ចូល​រៀន​ផ្នែក​មនុស្សសាស្ត្រ​នៅ​ទីក្រុង Santiago ប្រទេស​ឈីលី និង​ទទួល​បាន​សញ្ញាប័ណ្ណ​មាន​តម្លៃ​ស្នើ​នឹង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​ទីក្រុង Buenos Aires។

ក្រោយ​បញ្ចប់​ការ​សិក្សា លោក​ក៏​បាន​ចូល​បង្រៀន​ផ្នែក​អក្សរសិល្ប៍ និង​ផ្នែក​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ​មួយ រហូត​ដល់​ឆ្នាំ ១៩៦៩ លោក​ក៏​ត្រូវបាន​តែងតាំង​ជា​អាចារ្យ​ និង​បាន​ចូល​ស្បថស្បែ​នៅ​ឆ្នាំ ១៩៧៣ ដោយ​បាន​ក្លាយជា​ប្រមុខ​នៃ​ក្រុម​គាំទ្រ Jesuit នៅ​អាហ្សង់ទីន​ពី​ឆ្នាំ ១៩៧៣ ដល់ ១៩៧៩។

លុះ​ដល់​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ លោក Bergoglio បាន​បម្រើការ​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និង​ជា​សកលវិទ្យាធិការ​ ក្នុង​ពេល​កំពុង​សិក្សា​ថ្នាក់​ទ្រឹស្តីបទ​នៅ​អាល្លឺម៉ង់ និង​នៅ​ឆ្នាំ ១៩៩២ លោក​ត្រូវបាន​តែងតាំង​ជា​ជំនួយ​ការ​អ្នក​ដឹកនាំ​សាសនា (Bishop) ​នៅ Buenos Aires។

កាន់​តួនាទី​ជា​ជំនួយ​ការ​បាន ៦ ឆ្នាំ​ លោក​ក៏​ត្រូវបាន​តំឡើង​តំណែង​ជា​អ្នកដឹកនាំ​សាសនា​ជាន់ខ្ពស់ (Archbishop) នៅ​ឆ្នាំ ១៩៩៨។ ក្នុង​អំឡុងពេល​វិបត្តិសេដ្ឋកិច្ច​នៅ​អាហ្សង់ទីន​ដែល​បាន​ចាប់ផ្ដើម​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ Bergoglio បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​អំពី​ភាព​ដាក់ខ្លួន​របស់​លោក ដោយ​រស់នៅ​បន្ទប់​តូច​សាមញ្ញ ជាជាង​ភូមិគ្រឹះ​របស់​អ្នកដឹកនាំ​ជាន់ខ្ពស់ និង​ធ្វើដំណើរ​តាម​ឡានក្រុង​សាធារណៈ ជាជាង​ជិះឡាន​ទំនើប​មាន​តៃកុង​ផ្ទាល់ខ្លួន។

ឆ្នាំ ២០១៣ នៅ​ពេល​ដែល​សម្ដេច Pope Benedict XVI បាន​លាលែង​តំណែង ក្រោម​ហេតុផល​វ័យ​ចាស់​ជរា និង​មាន​បញ្ហា​សុខភាព ហើយ​លោក Bergoglio បាន​ជ្រើសរើស​ជា​អ្នកស្នងតំណែង ដោយ​បាន​សម្រេច​យក​ឈ្មោះ​ Francis ដើម្បី​រំលឹក​ដល់ St. Francis of Assisi នៃ​ប្រទេស​អ៊ីតាលី ដែល​មាន​ភាព​ចែករំលែក​ទៅ​កាន់​ប្រជាជន​ក្រីក្រ ក៏​ដូចជា​ឈ្មោះ​របស់ St. Francis Xavier ដែល​ជា​សមាជិក​ស្ថាបនិក​ក្រុម Jesuits ផងដែរ។

សម្រេច​ ហ្វ្រង់ស៊ីស បាន​គ្រប់គ្រង​វិហារ​កាតូលិក​ Roman Catholics ដែល​ជា​វិហារ​សាសនា​ធំ​បំផុត​មួយ​លើ​លោក និង​មាន​ប្រជាជន​ប្រមាណ ១/៦ នៃ​ប្រជាជន​ពិភពលោក ដែល​គោរព​បូជា​នៅទីនោះ។

សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​តំបូង​ ​សម្ដេច ហ្វ្រង់ស៊ីស បាន​អំពាវនាវ និង​អធិដ្ឋាន​សុំ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ប្រជាជន​ក្រីក្រ ហើយ​សម្ដេច​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវភេទ ជាពិសេស​គឺ​ស្ត្រី។

តួយ៉ាង​នៅ​ចុងឆ្នាំ ២០១៣ អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ហូឡង់ សម្ដេច​ហ្វ្រង់ស៊ីស បាន​ជួប​ជាមួយ​អ្នកដឹកនាំ​សាសនា​នៅ​ទីនោះ និង​បាន​សុំ​ឲ្យ​ពួកគេ​ទាក់ទង​ទៅកាន់​ជន​រងគ្រោះ​ពី​ករណី​រំលោភបំពាន​ផ្លូវភេទ ដើម្បី​ផ្គត់ផ្គង់​ជំនួយ។

នៅ​ឆ្នាំ ២០១៥ សម្ដេច​ហ្វ្រង់ស៊ីស បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​បាន​សុំ​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ​យកចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​សន្តិសុខ​ពិភពលោក។ នៅឆ្នាំ ២០១៦ លោក និង​ Kirill I អយ្យកោ​នៃ​ទីក្រុង​មូស្គូ និង​រុស្ស៊ី​ទាំងមូល បាន​ជួប​សំណេះសំណាល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ រវាង​មេដឹកនាំ Roman Catholic និង​វិហារ​ Orthodox របស់​រុស្ស៊ី។

នៅ​ឆ្នាំ ២០១៩ សម្ដេច​ហ្វ្រង់ស៊ីស បាន​ក្លាយជា​សម្ដេច​នៃ​សាសនា​កាតូលិក​តំបូង​ដែល​បាន​ទស្សនកិច្ច​ទៅ​កាន់ Arabian Peninsula ជា​កន្លែង​កំណើត​នៃ​សាសនា​អ៊ីស្លាម​ ជាមួយ​គោលបំណង​​លើកកម្ពស់ភាតរភាពសាសនា និងសន្តិភាព។

សូម​ជម្រាប​ដែរ​ថា គិត​មក​ទល់​នឹង​ពេលនេះ សម្ដេច​ហ្វ្រង់ស៊ីស​បាន​កាន់តួនាទី​ជា​អ្នកដឹកនាំ​សាសនា​កាតូលិក​អស់រយៈពេល​ជិត ១ទសវត្សមកហើយ។

The post មក​ស្គាល់​ពី​ប្រវត្តិខ្លះៗ​របស់​សម្តេច Pope Francis បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​ appeared first on .

Samsung បន្តចាយលុយជិត ២ពាន់លានដុល្លារ វិនិយោគនៅប្រទេសវៀតណាម
ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស Samsung បានប្រកាសពីគម្រោងវិនិយោគ ដែលមានតម្លៃ ១,៨ពាន់លានដុល្លារ នៅក្នុងរោងចក្រមួយកន្លែង នៃភាគខាងជើងប្រទេសវៀតណាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការបណ្ដាក់ទុនថ្មីពីក្រុមហ៊ុន Samsung នឹងផ្ដោតសំខាន់លើការផលិតអេក្រង់ OLED សម្រាប់យានយន្ត និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។

រោងចក្រថ្មីរបស់ក្រុមហ៊ុន Samsung នឹងលេចរូបរាងនៅក្នុងសួនឧស្សាហកម្ម Yen Phong នៅក្នុងខេត្ត Bac Ninh ភាគខាងកើតនៃទីក្រុងហាណូយ និងស្ថិតនៅក្បែររោងចក្រ Samsung មួយដែលមានស្រាប់នៅទីនោះ។

គួររំលឹកដែរថា បច្ចុប្បន្ន Samsung មានរោងចក្រចំនួន ៦កន្លែងនៅក្នុងប្រទេសវៀតណាម និងមានការវិនិយោគសរុបនៅទីនោះ ប្រមាណ ២២,៤ពាន់លានដុល្លារ៕

The post Samsung បន្តចាយលុយជិត ២ពាន់លានដុល្លារ វិនិយោគនៅប្រទេសវៀតណាម appeared first on .

ក្រុមហ៊ុនTSMC គ្រោងចាប់ដៃជាមួយ Samsung សាងសង់រោងចក្របន្ទះឈីបតម្លៃលើសពី ១០០ពាន់លានដុល្លារ
ក្រុមហ៊ុនខ្នាតយក្សតៃវ៉ាន់ TSMC និងក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតលើលោក Samsung Electronics បានជជែកគ្នា ពីគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបមួយ ដែលមានតម្លៃលើសពី ១០០ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គម្រោងការណ៍ដ៏ធំសម្បើមនេះ មានផែនការសាងសង់នៅប្រទេសអារ៉ាប់រួម ជាមួយគោលបំណងកែប្រែទីនោះ ឲ្យក្លាយជាទីផ្សារបន្ទះឈីបធំបំផុតមួយលើពិភពលោក។

គួររំលឹកដែរថា បើនិយាយពីវិស័យផលិតបន្ទះឈីប ក្រុមហ៊ុនតៃវ៉ាន់ TSMC ឈរនៅលំដាប់លេខរៀងទី២ ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ជាមួយមូលធនទីផ្សារ ៩០២ពាន់លានដុល្លារ ស្របពេល Samsung ជាប់នៅលេខរៀងទី៥ ជាមួយមូលធនទីផ្សារ ៣១០ពាន់លានដុល្លារ៕

The post ក្រុមហ៊ុនTSMC គ្រោងចាប់ដៃជាមួយ Samsung សាងសង់រោងចក្របន្ទះឈីបតម្លៃលើសពី ១០០ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុនកំពូលអ្នកមានបំផុតនៅវៀតណាម ប្រកាសពីការខាតបង់ជិត ៨០០លានដុល្លារ
ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast របស់មហាសេដ្ឋីមានបំផុតនៅវៀតណាម លោក Pham Nhat Voung បានប្រកាសពីការខាតបង់ប្រហែល ៧៧០លានដុល្លារ នៅត្រីមាសទី២ បើទោះជាប្រាក់ចំណូលមានការកើនឡើងក្ដី។

យោងតាមការឲ្យដឹងពីគេហទំព័រ Reuters បានបង្ហាញថា ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ក្រុមហ៊ុន VinFast មានកំណើន ២៧% តែក្រុមហ៊ុនវៀតណាមនេះនៅតែជួបភាពខាតបង់ ដ៏ច្រើនសន្ធឺក។

ការខាតបង់ដ៏ធំរបស់ក្រុមហ៊ុនរថយន្តមួយនេះ គឺបណ្ដាលមកពីការពង្រីកវិសាលភាពក្រុមហ៊ុននៅក្រៅប្រទេស គួបផ្សំការជួសជុលរថយន្តជាច្រើនម៉ឺនគ្រឿង ដែលមានបញ្ហា ក៏ដូចជាការប្ដឹងផ្ដល់កន្លងមកជាដើម។

សូមជម្រាបដែរថា ក្រុមហ៊ុន VinFast គឺជាអ្នកផលិតរថយន្តអគ្គិសនីធំបំផុតនៅវៀតណាម ហើយបច្ចុប្បន្នកំពុងជ្រៀតខ្លួន ចូលប្រជែងលើទីផ្សារអន្តរជាតិ ជាពិសេសគឺនៅសហរដ្ឋអាមេរិក៕

The post ក្រុមហ៊ុនកំពូលអ្នកមានបំផុតនៅវៀតណាម ប្រកាសពីការខាតបង់ជិត ៨០០លានដុល្លារ appeared first on .

GM ប្រមូលរថយន្តចូលឃ្លាំងវិញ ជិតកន្លះលានគ្រឿង ក្រោយមានបញ្ហាបច្ចេកទេស
ក្រុមហ៊ុន General Motors កំពុងប្រមែប្រមូលរថយន្តភីកអាប់ ៤៥០ ០០០គ្រឿង ចូលរោងចក្រវិញ នៅសហរដ្ឋអាមេរិក បន្ទាប់ពីរកឃើញនូវបញ្ហាបច្ចេកទេសមួយចំនួន ដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបើកបរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បញ្ហាដែលក្រុមហ៊ុន GM បានរកឃើញ គឺហានិភ័យនៃការលេចធ្លាយប្រេងហ្វ្រាំង និងបញ្ហាចង្កៀងភ្លើងសញ្ញាប្រកាសអាសន្ន។

ចំពោះរថយន្តដែលក្រុមហ៊ុន GM នឹងប្រមែប្រមូលមកវិញនោះ រួមមាន Chevrolet Silverado 1500, GMC Sierra 1500 សេរីឆ្នាំ២០២៣ និងម៉ូដែល Chevrolet Tahoe, Suburban, GMC Yukon, Yukon XL, Cadillac Escalade និង Escalade ESV សេរីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។

ក្រុមហ៊ុន GM បានអះអាងថា ដោយសារតែការរកឃើញនូវបញ្ហាបច្ចេកទេសទាំងនេះទាន់ពេលវេលា ទើបមកទល់ពេលនេះមិនមានករណីគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ៕

The post GM ប្រមូលរថយន្តចូលឃ្លាំងវិញ ជិតកន្លះលានគ្រឿង ក្រោយមានបញ្ហាបច្ចេកទេស appeared first on .

ក្រុមហ៊ុន Meta បិទគណនីបណ្ដាញសង្គម របស់បណ្ដាញសារព័ត៌មានរុស្ស៊ីទាំងអស់
ក្រុមហ៊ុន Meta បានប្រកាសថា រាល់គណនីបណ្ដាញសង្គម Facebook និង Instagram របស់បណ្ដាញសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី នឹងត្រូវបានបិទ ក្រោយអះអាងថា ក្រុមហ៊ុនទាំងនេះបានប្រើល្បិចកល ធ្វើប្រតិបត្តិការខុសច្បាប់លើផ្លេតហ្វមរបស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានឲ្យដឹងថា សេចក្ដីប្រកាសរបស់ក្រុមហ៊ុន Meta បានបង្ហាញឲ្យឃើញ នូវការរារាំងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ទៅកាន់លោកខាងលិច និងពិភពលោក។

បច្ចុប្បន្ន បណ្ដាញសារព័ត៌មាន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីរួមមាន Rossiya Segodnya និង RT ជាដើម សុទ្ធតែត្រូវបានបិទគណនីលើបណ្ដាញសង្គម Facebook, Instagram, Whatsapp និង Threads ដែលស្ថិតក្រោមការគ្រប់គ្រងពីក្រុមហ៊ុនមេ Meta Platforms៕

The post ក្រុមហ៊ុន Meta បិទគណនីបណ្ដាញសង្គម របស់បណ្ដាញសារព័ត៌មានរុស្ស៊ីទាំងអស់ appeared first on .

Coca-Cola ត្រៀមចាយលុយ ១ពាន់លានដុល្លារ វិនិយោគនៅប្រទេសនីហ្សេរីយ៉ា
ក្រុមហ៊ុនភេសជ្ជៈកំពូល Coca-Cola មានគម្រោងចាយលុយ ១ពាន់លានដុល្លារ នៅក្នុងការសាងសង់រោងចក្រនៅប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គម្រោងការណ៍មួយនេះ ត្រូវបានបង្ហើបឲ្យដឹងជាសាធារណៈ ក្នុងជំនួបរវាងប្រធានាធិបតីនីហ្សេរីយ៉ា Bola Tinubu និងលោក John Murphy ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន Coca-Cola កាលពីពេលថ្មីៗនេះ។

គួររំលឹកបន្តិចថា ចាប់តាំងពីឆ្នាំ២០១៣ ក្រុមហ៊ុន Coca-Cola បានចាយលុយប្រហែល ១,៥ពាន់លានដុល្លារ បន្តការបណ្ដាក់ទុននៅប្រទេសនីហ្សេរីយ៉ា ក្នុងការពង្រីកសង្វាក់ផលិតកម្ម និងហ្វឹកហ្វឺនបុគ្គលិកនៅទីនោះ។

សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលនីហ្សេរីយ៉ា កំពុងព្យាយាមអូសទាញក្រុមហ៊ុនធំៗ មកបណ្ដាក់ទុនក្នុងប្រទេសខ្លួន តាមរយៈការផ្ដល់អត្ថប្រយោជន៍ជាច្រើន៕

The post Coca-Cola ត្រៀមចាយលុយ ១ពាន់លានដុល្លារ វិនិយោគនៅប្រទេសនីហ្សេរីយ៉ា appeared first on .

ស្វាមីកំពូលសេដ្ឋីនីនៅរុស្ស៊ី ត្រូវបានឃាត់ខ្លួនពីការចោទប្រកាន់បទឃាតកម្ម
កាលពីពេលថ្មីៗនេះ លោក Vladislav Bakalchuk ស្វាមីរបស់ស្ត្រីមានបំផុតនៅរុស្ស៊ី អ្នកស្រី​Tatyana Bakalchuk ត្រូវបានក្រុមប៉ូលិសចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្ម ក្រោយកើតមានហេតុការណ៍បាញ់រះនៅទីក្រុងមូស្គូ។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ២នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍មួយនោះ ខណៈមនុស្ស ៧នាក់ទៀតរងរបួសធ្ងន់។

លោក Vladislav បានអះអាងថា នៅក្នុងហេតុការណ៍បាញ់រះក្នុងការិយាល័យរបស់លោក គឺកើតឡើងដោយសារបុគ្គលិកម្នាក់ ជាអ្នកបង្កហេតុ ដោយរូបលោកគឺកំពុងត្រៀមខ្លួនចូលប្រជុំប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ មេធាវីរបស់លោក Vladislav ក៏បានលើកឡើងដែរថា ការចោទប្រកាន់កូនក្ដីរបស់លោក ពីបទឃាតកម្ម គឺជាការចោទប្រកាន់គ្មានក្បាលគ្មានកន្ទុយ ពោលកូនក្ដីរបស់លោក គឺជាជនរងគ្រោះតែប៉ុណ្ណោះ៕

The post ស្វាមីកំពូលសេដ្ឋីនីនៅរុស្ស៊ី ត្រូវបានឃាត់ខ្លួនពីការចោទប្រកាន់បទឃាតកម្ម appeared first on .

ក្រុមហ៊ុនលក់រាយខ្នាតយក្ស Target ចាត់តាំងថ្នាក់ដឹកនាំក្រុមហ៊ុន Pepsi ម្នាក់ ជាប្រធានផ្នែកហិរញ្ញវត្ថុ
ក្រុមហ៊ុនលក់រាយខ្នាតយក្សនៅអាមេរិក Target បានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញាថា ពួកគេនឹងចាត់តាំងលោក Jim Lee ថ្នាក់ដឹកនាំប្រចាំនៅក្រុមហ៊ុន PepsiCo មកកាន់តួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី២២ ខែកញ្ញាតទៅ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន Target សម្រេចចិត្តតែងតាំងលោក Lee មកកាន់តួនាទីជាក្បាលម៉ាស៊ីនក្រុមហ៊ុនបែបនេះ គឺដោយសារមើលឃើញពីបទពិសោធន៍ ជាង ២៥ឆ្នាំ នៅលើវិស័យហិរញ្ញវត្ថុ យុទ្ធសាស្ត្រ និងធុរកិច្ចរបស់គាត់។

ចំពោះកាតព្វកិច្ចនៅកន្លែងថ្មីវិញ លោក Lee នឹងមើលការខុសត្រូវទាំងស្រុង លើការរៀបចំ និងវិភាគកញ្ចប់ហិរញ្ញវត្ថុ ដែលត្រូវចំណាយ សវនកម្មផ្ទៃក្នុង និងការអភិវឌ្ឍន៍សាជីវកម្មជាដើម។

គួររំលឹកបន្តិចថា ការតែងតាំងប្រធានផ្នែកហិរញ្ញវត្ថុថ្មីនៅ Target ធ្វើឡើងក្រោយក្រុមហ៊ុននេះ ជួបប្រទះការលក់ទាបមិនធ្លាប់មាន ខណៈបច្ចុប្បន្នផ្សារលក់រាយធំបំផុតមួយនៅអាមេរិកនេះ បានធ្វើការបញ្ចុះតម្លៃលើទំនិញពេញនិយមច្រើនជាង ៥ ០០០មុខ ដើម្បីបង្កើនស្ថិតិលក់របស់ខ្លួនវិញ៕

The post ក្រុមហ៊ុនលក់រាយខ្នាតយក្ស Target ចាត់តាំងថ្នាក់ដឹកនាំក្រុមហ៊ុន Pepsi ម្នាក់ ជាប្រធានផ្នែកហិរញ្ញវត្ថុ appeared first on .

ស្ដេចម៉ាឡេស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋទៅចិន រយៈពេល ៤ថ្ងៃ
ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី Sultan Ibrahim បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិនរយៈពេល ៤ថ្ងៃ ដើម្បីអបអរគម្រប់ខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ រវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

ក្នុងដំណើរទស្សនកិច្ចមួយនោះ មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នឹងរៀបចំពិធីស្វាគមន៍ និងរាក់ទាក់ស្ដេចម៉ាឡេស៊ីយ៉ាងកក់ក្ដៅជាទីបំផុត មុននឹងជួបជជែកការងារផ្សេងៗ។

ជំនួបរវាងថ្នាក់ដឹកនាំប្រទេសទាំង២ ត្រូវបានគេរំពឹងទុកថា នឹងជជែកពីកិច្ចសហប្រតិបត្តិការ លើវិស័យរថភ្លើងល្បឿនលឿន បានបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីដើមឆ្នាំនេះ ខណៈកិច្ចសហប្រតិបត្តិការថ្មីៗ ទំនងមិនកើតមានឡើយ។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់ស្ដេចម៉ាឡេស៊ី ទៅកាន់ប្រទេសចិន ត្រូវបានសង្ឃឹមថា នឹងជួយឲ្យទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែមានភាពរឹងមាំ ក៏ដូចជាទទួលបានជំនួយលើផ្នែកនយោបាយផ្សេងៗជាដើម៕

The post ស្ដេចម៉ាឡេស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋទៅចិន រយៈពេល ៤ថ្ងៃ appeared first on .