មាន ពេជ្ររីតា៖ ខ្ញុំត្រូវបាននគរបាលជាបុរសៗចំនួន០៧នាក់ មកនាំខ្លួនដោយគ្មានដីកា

កម្សាន្ត

រឿងរ៉ាវវិវាទរវាអតីតតារាបង្ហាញម៉ូដ កញ្ញា មាន ពេជ្ររីតា និងអ្នកជំនួញឧកញ៉ា ហេង សៀ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ខណៈមកដល់ពេលនេះនៅមិនទាន់មានលទ្ធផលជារួមណាមួយនៅឡើយទេ។ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ កញ៉ា មាន ពេជ្ររីតា ចូលទៅបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើករណីជម្លោះជាមួយឧកញ៉ា ហេង សៀ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MY TV មាន ពេជ្ររីតា បានបំភ្លើជូនតុលាការថា៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នាងខ្ញុំត្រូវបាននគរបាលជាបុរសៗចំនួន ០៧ នាក់ មកនាំខ្លួនដោយគ្មានដីកា ដោយនិយាយថា ឲ្យនាងខ្ញុំទៅបំភ្លឺតែ១ភ្លែតទេ នៅប៉ុស្តិ៍ខណ្ឌទួលគោក ពេលទៅដល់នគរបាលជាបុរស០៣នាក់ បានបង្ខំសាកសួរយកចម្លើយអស់រយៈពេល០៣ថ្ងៃ០៣យប់ ដោយមិនឲ្យនាងខ្ញុំត្រលប់មកផ្ទះវិញទេ និងបានបញ្ជូនបន្តមកតុលាការ សាកសួរចម្លើយ ជាបន្តបន្ទាប់។

ពេជ្ររីតា បន្តថា ស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច តក់ស្លុត អត់ងងុយ និងអារម្មណ៍មិននឹងនរ នាងខ្ញុំមានការភ្លេចភ្លាំង រកនឹកអ្វីមិនឃើញ មិនដឹងថាមានអ្វីកើតឡើងនោះទេ ធ្វើឱ្យនាងខ្ញុំពុំអាចផ្តល់ចម្លើយ និងពុំទាន់ផ្ដល់ចម្លើយជូនចៅក្រមស៊ើបសួរ បានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់នៅឡើយ។

កញ្ញ៉ាបន្តទៀតថា ក្រោយពេលនាងខ្ញុំទទួលបានការការពារសិទ្ធិ តាមផ្លូវច្បាប់ពីសំណាក់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នាងខ្ញុំទទួលអាម្មរណ៍កក់ក្តៅ និងមានស្មារតីនឹងនរឡើងវិញ៕